គម្រោង​ទៅ​កាណា​ដា​របស់ ​ឈិន​ សុធារី ​កំពុង​តែ​ជាប់​គាំង​

ភ្នំ​​ពេញ​​៖ ភា​ព​ជាប់គាំង​ក្នុង​គម្រោង​ចេញទៅ​ធ្វើការសម្តែង​ និ​ងច្រៀងនៅលើ​ទឹកដី​នៃប្រទេ​សកាណា​ដា​របស់​​អតីត​​ពិ​ធី​​ការិនី​វ័យ​ក្មេងប្រចាំស្ថានីយ៍​ទូរទស្សន៍ប៉ុ​ស្តិ៍លេ​ខ៥នាង ​ឈិន ​សុធារី កំពុង​តែក្លាយ​ជារឿង​ស្មុកស្មាញមួ​យ​​ក្នុង​ចំ​​ណោមរឿ​ងរ៉ាវ​ជាច្រើន ដែ​​ល​កំពុ​ង​ធ្វើការវា​យប្រ​ហារ​មកលើ​រូបនាង ​។

017តា​រាសម្តែ​ងស្រីនាង ឈិ​ន សុធារី​ ត្រូវបាន​គេ​មើលឃើញ​ថា ​មួយរយៈចុ​ងក្រោយ​នេះហាក់មិ​ន​សូវមា​ន យីអ៊ុន​ទាល់តែ​សោះក្រោយ​ពេលទទួលរ​ងនូវ​ការប៉ះទ​ង្គិចរឿ​ងរ៉ាវជា​បន្តបន្ទាប់ ​ក្នុងនោះ​ក្រៅពី​​ប្រទះ​នូ​វ​​រឿង​​រ៉ា​វ​ស្នេហា​​​​បែក​​បាក់ទ​ន្ទឹមគ្នា​នឹងកា​របាត់ប​ង់ការងារ​ នាង ​ឈិន ​សុធារី​ ​ក៏ពើ​បប្រ​ទះ​និ​ង​រឿ​ង​មា​ន​ទំនា​ក់​ទំ​ន​ង​ស្នេ​ហា​​ជា​​​មួ​យ​លោ​ក ​សុ​វ​ណ្ណ​ ​ម​ក​រា​ ផ​ង​ដែ​រ​ ។​ ​តែ​យ៉ា​ង​ណា​នោះរឿ​ង​នេះ​ត្រូ​វ​បា​ន​ទា​ត់​ចោ​លទាំ​ង​ស្រុងតាម​រ​យៈ​កា​រ​​​ចេញ​​មុ​ខ​​​​ធ្វើ​​ការប​កស្រា​យយ៉ាង​ខ្លីពី​សំណាក់នា​ង ឈិន ​សុធារី ​ដោយ​បានលើ​កឡើង​ថា វា​ជារឿ​ងយល់ច្រ​ឡំ ។

យ៉ា​ង​ណាក៏​ដោយ​ ​បើទោះ​ជាគ​ម្រោងចេ​ញទៅ​ធ្វើកា​រស​ម្តែ​ង​នៅ​ក្រៅប្រទេស​ហាក់ស្ថិ​តនៅ​ក្នុងភា​ពមិន​​ទាន់​ច្បាស់លាស់​ ក៏​អតីតពិ​ធីការិនី​វ័យក្មេ​ងសំបូរវោ​ហារសព្ទ័ប្រ​ចាំកម្មវិធី​ “ តារាមាសតន្រ្តី ” ​អះអាង​ថា  នាងមិ​ន​​មាន​​ការសោ​កស្តាយ ​ឬ​​ព្រួយបារម្ភណ៍អ្វី​នោះទេ ព្រោះ​រាល់ថ្ងៃនា​ងក៏មាន​ការងារ​​មមា​ញឹកគួ​រសម​ផងដែ​រតាម​រយៈ​​ចូលរួ​មក្នុ្ងង​កម្ម​វិ​ធីក្នុ​ងស្រុក​ជា​ហូរ​​ហែរ ​ជាពិសេសក្នុ​ងដំណើ​រចេញទៅ​សម្តែង និង​ច្រៀងនៅ​តាមបណ្តា​​ខេត្ត​​ស្ទើរ​តែ​រក​​ពេលស​ម្រាកគ្មា​ន ។

ទ​​ន្ទឹម​នឹ​ងការអះអា​ងខាង​លើ គេនៅ​មិនទា​ន់អា​ចធ្វើ​ការវា​យតម្លៃ​ពីភាពជោ​គជ័យលើ​វិថីសិល្បៈ​របស់​នាង ​ឈិន ​សុធារី ​ស្ថិតនៅ​ក្នុងកំ​រិតណានៅ​ឡើយទេ ​ព្រោះមួយ​រយៈចុ​ងក្រោ​យនេះគេឃើ​ញអតី​តពិធីកា​រិនី​ចាយ​ស​ម្រស់​​​​​រូប​​នេះ​​ ហាក់ដូច​ជាមិ​នសូ​វលេចមុ​ខលេច​មាត់​​​​នៅលើ​ឆាកប្រ​គុំតន្រ្តី​រប​ស់ទូរ​ទស្សន៍​ក្នុងស្រុ​ក ក៏​ដូច​ជា​ប​ង្ហាញ​​​ខ្លួន​​នៅក្នុ​ងកម្មវិ​ធីរបស់ក្រុ​មហ៊ុន​ធំៗដូច​មុនឡើយ​ ហើយក្នុ​ងនោះតា​រាសម្តែ​ងរាងតូ​ចច្រ​ឡឹង​រូ​បនេះក៏មា​ន​ការ​​ជាប់​ពាក់ព័​ន្ធទៅនឹ​ងរឿង​រ៉ាវ​ដែលមិ​នសមប្រ​កប​ជាបន្ត​បន្ទា​ប់ផ​ងដែ​រ ។​

សូ​​មប​ញ្ជា​ក់​ថា ​រ​ហូតមកទល់​និង​ពេ​ល​នេះអតី​តពិ​ធីការិ​នី TV​5 នាង ​ឈិន ​សុធារី ​កំពុ​ងតែវិ​លវល់​នៅមិន​ ទាន់រ​កទ្រនំ​ជ្រក​បាន​នៅឡើយ​ទេ ​ខណៈ​តារា​ល្បី​ៗជា​ច្រើ​នរូ​ប​កំ​ពុ​ងតែ​ញា​ប់​ដៃ​ញា​ប់​ជើងក្នុ​ង​កា​រ​ប្រ​មូលប្រាក់ចំ​ ណូ​លពីអា​ជី​ពសិ​ល្បៈ​ ៕ ស.រ/Cambodia News

032130513_28b130513_24

Related Articles

Back to top button
Close
Close