ចិនសន្យាអនុញ្ញាតឲ្យទីផ្សារដើរតួនាទីដាច់មុខនៅក្នុងសេដ្ឋកិច្ច
បណ្ដាមេដឹកនាំចិនមួយចំនួនបាន សន្យា អនុញ្ញាតឲ្យទីផ្សារដើរតួនាទីដាច់មុខនៅក្នុងសេដ្ឋកិច្ចប្រទេសក្នុង រយៈពេលមួយទសវត្សទៀត។
សមាជិក គណៈកម្មាធិការមជ្ឈិមបក្សចិនចំនួន២០០នាក់បានធ្វើ ការសន្យានេះជាផ្លូវការនៅក្នុងពេលបូកសរុបបញ្ចប់ការប្រជុំកំពូល ពេញអង្គលើទីបីរបស់ខ្លួន។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីផ្លូវការមិនបានប្រាប់ឲ្យដឹងថា តើផ្នែកគន្លឹះនៃសេដ្ឋកិច្ចណាមួយនឹងត្រូវបានពង្រីកនូវតូនាទី ទីផ្សារឡើយ។
លោក Jonathan Fenby អ្នកផ្តល់សេវាប្រឹក្សាដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសមានប្រសាសន៍ថា លោក Xi Jinpin ប្រធានរដ្ឋចិនថ្មី កំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងកំណែទម្រង់សេដ្ឋកិច្ច និងអំណាចនយោបាយ៕ (Radio Australia)