ឪពុក​បង្កើត​យក​កូន​ប្រុស​អាយុ៨​ខែ​ទម្លាក់​ទឹក​ស្ពាន​ជ្រោយ​ចង្វា​ស្លាប់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង​១២ និង​៣០នាទី​ថ្ងៃ​ត្រង់​​ថ្ងៃទី​​១៣ វិច្ឆិកា  នេះ សព​ក្មេង​ប្រុស​អាយុ​៨ខែ​​ម្នាក់ ត្រូវ​បានប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​អណ្តែត​ទឹក​ស្ថិត​នៅ​ភូមិ​កៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ​បន្ទាប់​ពីឪពុក​​តិរច្ឆាន​​យកមក​​ទម្លាក់​ចោល​​លើ​​ស្ពាន​ជ្រោយ​ចង្វា ។

274f4cc6-7f63-4ec0-9d6c-73a4de93d132តាម​​ប្រភព​ពីស្ត្រី​​ដែល​ត្រូវ​ម្តាយ​របស់​ក្មេង​ ប្រុស​រងគ្រោះ​ឈ្មោះ​យ៉ាត​ ចំប៉ា អាយុ​២៣​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិព្រៃ​​ក្របៅទី៣ ឃុំព្រែក​អំពិល ស្រុក​ខ្សាច់​កណ្តាល​ បាន​ឱ្យ​ដឹងថា គាត់​និងប្តីឈ្មោះ​ហ៊ុន រ៉ុម អាយុ​២៧​ឆ្នាំ បម្រើ​ការងារ​​ចុង​ភៅ​នៅ​ខារ៉ាអូខេ​ «ទីក្រុង​កម្ពុជា» បាន​ឈ្លោះ​ប្រកែ​ក​គ្នា​រហូត​ដល់​ផ្តិ​ត​មេដៃ​លែងលះគ្នានៅ​សាលា​ឃុំ​​ កាលពីថ្ងៃទី​១២ វិច្ឆិកា ហើយគាត់​បានប្រគល់​កូនប្រុស​តូច​នេះ​ទៅ​ឱ្យ​​ប្តីមើល ស្រាប់តែប្តី​អគតិនោះ​យកមក​បោះ​ចោល​ក្នុងទឹក​ទន្លេទៅវិញ​ ។

សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរក​ចាប់ខ្លួន​បុរស ​ជាប្តី​នោះ ចំណែកសពក្មេងរងគ្រោះ​ត្រូវ​បានស្ត្រីជាម្តាយយកទៅធ្វើបុណ្យ​តាមប្រពៃ​ណី៕ ​Cambodia News

Related Articles

Back to top button
Close
Close