បក្សប្រឆាំង ចុះសួរសុខទុក្ខ កម្មករ SL ដែលរងរបួស
ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា នាម៉ោង៣ រសៀលថ្ងៃពុធទី ១៣ វិច្ឆិកា នេះ ក្រុមអ្នកតំណាងរាស្រ្ត ដែលទើបជាប់ឆ្នោត របស់ខ្លូន និងចុះសាកសួរសុខទុក្ខ កម្មករនៃរោងចក្រ SL ដែលរងរបួស អំឡុងការប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ច កាលពីថ្ងៃទី១២ វិច្ឆិកា ម្សិលមិញ ។
បក្សប្រឆាំងបានលើក ឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយ របស់ខ្លួនថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៣ វិច្ឆិកា នេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ នឹងចុះតាមមន្ទីរពេទ្យនានា ដើម្បីសាកសួរសុខទុក្ខបងប្អូនបាតុករ ដែលរបួស ដោយសាការបង្រ្កាបដោយអំពើហិង្សា មកលើក្រុមកម្មករ នៃរោងចក្រ SL នៅមុខវត្តស្ទឹងមានជ័យ ។
ការប៉ះទង្គិចគ្នាកាលពីម្សិលមិញ រវាងកម្មករ នៃរោងចក្រ SL និងសមត្ថកិច្ច តាមសេចក្ដីរាយការណ៏ បានឲ្យដឹងថា យ៉ាងហោចណាស់ បានធ្វើឲ្យមនុស្ស ម្នាក់ស្លាប់ របួសសរុបជាង៣០នាក់ ចាប់ខ្លួន៩នាក់ ឆេះរថយន្ត ២គ្រឿង និងម៉ូតូ២គ្រឿង ៕ Cambodia News