ពលរដ្ឋបឹងកក់ជុំគ្នានៅមុខសាលាឧទ្ធរណ៍មុនការកាត់ក្តីស្រ្តីជាប់ឃុំ១៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី ២៦ មិថុនា ២០១២ នេះពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណជាង១០០នាក់បានជួបប្រជុំគ្នានៅមុខតុលាការសាលាឧទ្ធរណ៍ ដែលជាទីកន្លែងស្ត្រី១៣នាក់នៃសហគមន៍បឹងកក់ នឹងត្រូវបានគេនាំខ្លួនមកជំនុំជម្រះនៅព្រឹកថ្ងៃពុធខាងមុខនេះ។
ក្នុងគោលបំណងក្នុងការជួបប្រជុំគ្នានេះបានធ្វើឡើង ដើម្បីអំពាវនាវសុំឲ្យតុលាការទំលាក់ចោលបទចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអ្នកភូមិរបស់ពួកគេ។
មុនពេលទៅដល់មុខតុលាការសាលាឧទ្ធរណ៍ អ្នកស្រីយ៉ោម បុប្ផា ដែលជាតំណាងអ្នកភូមិទាំងនេះ បាននិយាយថា «មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងយុត្តិធម៌ បានប្រាប់គាត់ថា ក្រសួងយុត្តិធម៌បានផ្ដោតការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់បំផុតចំពោះករណីស្ត្រីទាំង១៣នាក់ក្នុងសហគមន៍បឹងកក់របស់គាត់»៕