ចេញ​ក្រដាស​ប្រាក់ ​២០០០​រៀល​ថ្មី​នៅ​ថ្ងៃ​រម្លឹក​ខួប​លើក​ទី​៦០​នៃ​បុ​ណ្យ​ឯក​រាជ្យ ​

ភ្នំ​ពេញ​៖ ធនាគារ​ជាតិ​ នៃ​កម្ពុជា​បានបោះពុម្ព​ក្រដាស​ប្រាក់​ថ្មីប្រភេទ​ ២០០០រៀល ឲ្យ​ចរាចរណ៍​ជាសាធារណៈ​ នៅ​មុន​មួយ​ថ្ងៃ​​ខួប​លើក​ទី​៦០ នៃ​ទិវា ​បុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា​ ឆ្នាំ​១៩៥៣​-២០១៣​

រដ្ឋមន្រ្តី​​ក្រសួង​ព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធ​ ​​ បាន​បង្ហាញ​ពី​ទ្រង់​ទ្រាយ​ នៃ​ក្រដាស​ប្រាក់​ចេញ​ថ្មី​នេះ ហើយ​ក៏​​មាន​​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់​​​​​​​ថា ​ក្រដាស​ប្រាក់​ចេញ​ថ្មី​នេះ​ នឹងដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ស្អែក​នេះ​តែ​ម្តង ដែល​ជា​ថ្ងៃ​នៃ​ការអបអររសារទរ​ខួប​លើក​ទី​៦០ នៃ​ទិវា ​បុណ្យ​ឯករាជ្យ​ជាតិ។

កាល​ពី​ឆ្នាំ​មុន ធនាគារ​ជាតិ​ នៃ​កម្ពុជា​ក៏​បានបោះពុម្ព​ដាក់​ឲ្យ​ចរាចរណ៍​នូវ​ក្រដាស​ប្រាក់​ ១០០០ រៀលថ្មី​​ ដើម្បី​រំលឹក​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេចឪ​ នរោត្តម សីហនុ៕ នាង​/Cambodia News

Money-sabay1Money-sabay

 

Related Articles

Back to top button
Close
Close