ទូក​ដឹក​ជនភៀសខ្លួន​ភូមា​មួយ​បាន​លិច​ និង​មនុស្ស​ជាច្រើន​បាន​បាត់​ខ្លួន

មនុស្ស​ជា​ច្រើន​នាក់​បាន​កំពុង​បាត់ ​ខ្លួន​ បន្ទាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​លិច​កាណូត​ដឹក​ជនភៀសខ្លួន​ចេញ​ពី​តំបន់​ ជម្លោះ​ជនជាតិ​ភាគ​តិច​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ឈូង​សមុទ្រ​ Bengal។

ប៉ូលីស ​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ភាគតិច​អ៊ិស្លាម​ Rohingya ​ប្រមាណ​ជា​ ៧០​នាក់​បាន​ជិះ​កាណូត​នោះ។​ ទោះបី​ជាយ៉ាង​នេះ​ក្ដី​ មក​ដល់​ពេល​នេះ​គេ​ទើប​ជួយ​បាន​អ្នក​នៅ​រស់រាន​មាន​ជីវិត​ចំនួន​ ៦​នាក់​ប៉ុណ្ណោះ។​

អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ព្រមាន​ថា​ នៅ​ពេលបញ្ចប់​នៃ​​រដូវវស្សា​នេះ​ នឹង​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ជន​ជាតិ​ភាគតិច​ Rohingyas ​ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់​នៃ​ការ​លង់​ទឹក​ស្លាប់​ និង​ការ​កេងប្រវ័ញ្ច​ពី​ក្រុម​ជួញដូរ​មនុស្ស ​ក្នុង​ការ​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ជម្លោះ​ហិង្សា​នៅ​ក្នុង​រដ្ឋ​ Rakhine ​នៅ​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា៕ (Radio Australia)

Related Articles

Back to top button
Close
Close