យុវតី​ពីរនាក់​ត្រូវ​បុរស​ម្នាក់​នាំ​មក​បំ​បោះប​ង់​ចោលនៅ​ភ្នំពេញ​

ភ្នំ​ពេញ​៖ ក្មេង ​ស្រី​២នាក់​បង​ប្អូន​ត្រូវ​បាន​បុរស​វ័​យ​ចំណាស់​នាំ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ ​ត​ ​ហើយ​ទុក​ចោល​នៅ​ផ្សារ​ដើម​គ​ ​កាល​ពី​វេលា​ម៉ោង​ ​៦លា​ច​ ​ថ្ងៃ​ទី​៣ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣។ តាម​សម្ដី​ក្មេង​ ស្រី​រង​គ្រោះ​ទាំង​២នាក់​ ​បាន​និយាយ​ថា​ ​ឪពុក​ម្ដាយ​របស់​នាង​បាន​ស្លាប់​ចោល​អស់​ហើយ​ ​ពួក​នាង​មាន​ទី​លំនៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​។

 បង ប្អូនស្រី២នាក់ ដែលអះអាងថា ត្រូវបុរសម្នាក់នាំពីក្រុងប៉ោយប៉ែតមកទុកចោលនៅផ្សារ ដើមគ ។
បង ប្អូនស្រី២នាក់ ដែលអះអាងថា ត្រូវបុរសម្នាក់នាំពីក្រុងប៉ោយប៉ែតមកទុកចោលនៅផ្សារ ដើមគ ។

មុន​ពេល​កើត​ហេតុ​ ​ពួក​នាង​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ ​ពៅ​ ​បាន​នាំ​ពួក​នាង​មក​ភ្នំពេញ​ ​ដើម្បី​ជួយ​រក​ការងារ​ឱ្យ​ធ្វើ​ ​ប៉ុន្ដែ​ពេល​មក​ដល់​ផ្សារ​ដើម​គ​ ​បុរស​រូប​នោះ​បាន​ទុក​ពួក​នាង​នៅ​ទី​នោះ​ ​ហើយ​ក៏​បាន​គេច​ខ្លួន​បាត់​រហូត​ ​។ ពេល​នោះ​ពួក​នាង​មិន​ដឹង​ទៅ​ទី​ណា​ ​ក៏​ចេះ​តែ​នាំ​គ្នា​ដើរ​រហូត​ដល់​ម៉ោង​១២ រំលង​អធ្រាត្រ​ ​។

តាម​ប្រភព​ពី​ នគរបាល​ប៉ុស្ដិ៍​បឹង​ព្រលិត​បាន​ឱ្យ​ដឹង​ថា​ ​២នាក់​បង​ប្អូន​ដែល​ចាញ់​បោក​គេ​មាន​ឈ្មោះ​ ​ហង្ស​ ​ស្រី​ការ​ ​អាយុ​១៧ឆ្នាំ​ ​និង​ឈ្មោះ​ ​ហង្ស​ ​ស្រី​ម៉ី​ ​អាយុ​១៥ឆ្នាំ​ ​។ ប្រភព​ព័ត៌មាន​ដដែល​ប​ន្ដ​ទៀត​ថា​ ​នៅ​វេលា​ជិត​១២ យប់​ ​ថ្ងៃ​ទី​៣ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ពួក​នាង​បាន​ដើរ​ចូល​ស្នា​ក់​ការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បា​ល​បឹង​ព្រលិត​ ​ហើយ​បាន​ប្រាប់​ ​សមត្ថ​កិច្ច​នាង​ចាញ់​បោក​បុរស​ម្នាក់​ដែល​នាំ​ពួក​នាង​មក​ពី​ក្រុង​ប៉ោយ​ ប៉ែ​ត​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​ពេល​មក​ដល់​ភ្នំពេញ​បាន​ទុក​ពួក​នាង​ចោល​នៅ​ទី​នោះ​ ​ហើយ​គេច​ខ្លួន​បាត់​តែ​ម្ដង​ ​។ ក្រោយ​ពី​សាកសួរ​ពួក​នាង​រួច​ ​ ​សមត្ថ​កិច្ច​បាន​ទំនាក់​ទំនង​ទៅ​ខាង​អង្គ​ការ​ជួយ​ស្ដ្រី​មាន​វិបត្ដិ​មក​ ទទួល​យក​ពួក​នាង​ទៅ​អប់រំ​ ​បណ្ដុះ​បណ្ដាល​ ​៕ Cambodia News

Related Articles

Back to top button
Close
Close