គ្រឿងញៀនកំពុង​​វាយលុក​និងពង្វក់​​យុវជននៅតាម​ជន​បទគួរឲ្យ​ព្រួយបារម្ភ

នៅក្នុង​ឆ្នាំ២០១២ នេះគ្រឿងញៀនហាក់មាន​ការ​កក្រើកឡើងវិញ ដោយបាន​ពង្វក់​ក្រុមយុវជន​នៅតាម​ជន​បទ​​មួយចំនួន​ស្ទើរតែ​ក្លាយទៅជា​ អ្នកជួញដូរ និង​ប្រើប្រាស់​ផងដែរ។ បច្ចុប្បន្ន ក្រុមយុវជន​នៅតាម​មូល​ដ្ឋាន ​ហាក់​មានការ​ប្រើប្រាស់​នៅ​សារជាតិ​ញៀន​មួយចំនួនធំ ដែល​ធ្វើ​ឲ្យ​ម្ដាយ​ឪពុក​មាន​ការ​​ព្រួយ​បារម្ភ ដោយ​សារ​ពួកគេ​បាន​បំផ្លិចបំផ្លាញ​គ្រួសារ ក៏ដូចជា​សង្គមជាតិផង​ដែរ​។

ម្យ៉ាងវិញទៀត​នៅពេល​សមត្ថកិច្ច​ចាប់ ឬ​ឃាត់​ពួកគេ​បាន គឺ​សមត្ថកិច្ច​ទាំងអស់​ស្ទើរតែ​រក​ឯក​សារ​ដាក់​បន្ទុក ដើម្បី​ឲ្យ​ពួកគេ​មានទោស​គ្មាន​ផង ទើប​ពេលខ្លះ​សមត្ថកិច្ច​បាន​បង្ខំចិត្ត​ដោះលែង​ឲ្យ​គេ​ទៅផ្ទះ​វិញ​។ កត្តា​បែបនេះ ធ្វើ​ឲ្យ​ពួកគេ​បាន​រឹតតែ​ប្រើប្រាស់​គ្រឿងញៀន​កាន់តែខ្លាំង​ឡើង​រហូត​ហ៊ាន​ ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេងៗបន្តទៀត ដោយ​ពួកគេ​គិតថា សមត្ថកិច្ច​មិនអាច​ធ្វើ​អ្វី​កើត​នោះទេ។

មកដល់ពេលនេះ សមត្ថកិច្ច​បានដឹង​ចំនួន​អំពី​ការប្រើប្រាស់​របស់​យុវជន​មូលដ្ឋាន ប៉ុន្តែសមត្ថ​កិច្ច​មិន​ងាយ​តាមដាន​ចាប់​ពួក​អ្នកប្រើប្រាស់​ទាំង​នោះទេ ពោលគឺ​ពួក​ប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​តែ​ក៏​មិន​អាថ៌កំបាំង​ខ្លាំងពេក​ដែរ។ មួយវិញទៀត​រាល់​ការបង្ក្រាប ឬ​ចាប់បាន​ក្មេង​ជួញដូរ​ប្រើប្រាស់​គ្រឿង​ញៀន សមត្ថកិច្ច​ហាក់​មិនបាន​បង្ហាញមុខ​ពួកក្មេង​ទាំងនោះ ដល់​អ្នកសារព័ត៌មាន ដើម្បី​ចុះ​ផ្សាយ​​​​​នោះ​ទេ ដោយមាន​លេស​ថា ទុក​ស្រាវជ្រាវ ឬ​វែកមុខ​រក​មេខ្លោង​របស់​វា​សិន។

ប៉ុន្តែ មាន​មហាជន​ខ្លះ​បាន​និយាយថា ពួកក្មេង​ទាំងនោះ គេ​មិនដែល​ឃើញ​ជាប់ពន្ធនាគារ​បានយូរ​នោះទេ ភាគច្រើន​ជាប់​បានតែ ១ ឬ ២ យប់ ប៉ុណ្ណោះ៕

Related Articles

Back to top button
Close
Close