​៣​ខែ​ក្រោយ​ការ​បោះ​ឆ្នោត​ ប៉ូលីស​ចរាចរណ៍​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ផ្តើម​ផាក​ពិន័យ​ជា​ថ្មី ​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ចការ នេះ​ លោក ចេវ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោករាជធានីភ្នំពេញ​​បាន​ឲ្យ​ដឹង​ថា ប៉ូលីស​ចរាចរណ៍ចាប់​ផ្តើម​ផាក​ពិន័យ​​អ្នក​បើកបរយាន្តជំនិះគ្រប់​ ប្រភេទក្នុង​ទីក្រុង​ភ្នំពេញ វិញហើយ ការ​វិលមក​រឹតបន្តឹង​សណ្តាប់ធ្នាប់ចរាចរណ៍ជាថ្មីក្រោយថ្ងៃបោះឆ្នោត​នេះ គឺ​ព្រោះតែស្ថានភាពនយោបាយ​បច្ចុប្បន្ន​មាន​ភាពធូរស្រាលមិនដូចក្នុង​អំឡុង​ ពេល​ទើបបោះឆ្នោត​រួចនោះឡើយ។

ប៉ូលីសចរាចរណ៍ក្នុងទីក្រុងភ្នំពេញធ្វើ ការផាកពិន័យកន្លងមក
ប៉ូលីសចរាចរណ៍ក្នុងទីក្រុងភ្នំពេញធ្វើ ការផាកពិន័យកន្លងមក

លោក ចែវ ហាក់ បាន​ឲ្យដឹងទៀតថា មូលហេតុដែល​នាំឲ្យប៉ូលិស​ផ្អាក​ការ​ផាក​ពិន័យ ក្នុង​អំឡុងពេល​កន្លង​ទៅ​ក៏​ព្រោះ​តែកងកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសន្តិសុខ សណ្តាប់ធ្នាប់​ក្នុងទីក្រុង ខណៈ​ដែលគណបក្សប្រឆាំង​ធ្វើ​មហា​បាតុ​កម្ម និងកូដកម្មផ្សេងៗទៀត។ លោក ចែវ ហាក់ បាន​បន្ត​ថា រហូតមក​ដល់​ពេលនេះ ក៏​នៅ​តែមាន​ការ​ពង្រឹង​កងកម្លាំង នៅ​តាម​កន្លែង​ខ្លះៗ ដើម្បីត្រួតពិនិត្យ​ពី​ភាពប្រែប្រួល​គ្រប់​យ៉ាង ដែល​អាចកើតមាន​ផងដែរ។

មន្ត្រីប៉ូលិសចរចារណ៍ដដែល បាន​បន្ថែម​ថាប្រជាជន​ក្នុង​ពេល​បច្ចុប្បន្ន​ បាន​យល់ដឹង​ច្រើន​ពី​ច្បាប់​ចរាចរណ៍ ដូច្នេះទើប​ការ​ផាក​ពិន័យមិនបានធ្វើជាទ្រង់ទ្រាយ​ធំដុំ​ ដូចកាលពីមុន។ ប៉ុន្តែ ប៉ូលីសចរាចរណ៍​ផ្លូវគោក នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​នេះ រហូត​ប្រជាជនចេះ​គោរព​ច្បាប់​ ឲ្យ​បាន​គ្រប់ៗគ្នា។

យ៉ាងណាក៏ដោយ ការបន្ធូរបន្ថយផ្នែកសណ្តាប់ធ្នាប់មួយរយៈនេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​យល់ថា ​ជា​ការ​កាត់​បន្ថយ​ការ​ខឹង​សម្បារ​របស់មហាជនចំពោះសមត្ថកិច្ចតែប៉ុណ្ណោះ។ មាន​ការរិះគន់ថា ការ​អនុវត្ត​ច្បាប់​គ្រប់​ប្រភេទ​គួរ​តែ​ធ្វើ​គ្រប់​ពេល​វេលា​ដោយ​មិន​ត្រូវ​​លើក​លែងតាមកាលៈទេសៈឡើយ៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close