អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ជន​អូស្រ្តាលី​ពីរ​​នាក់​​ដែល​នាំ​គ្រឿង​ញៀន​ចូល​ប្រទេស​វៀតណាម

អាជ្ញាធរមាន​សមត្ថកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​បាន​ជនជាតិ​អូស្រ្តាលី​ពីរនាក់​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀន។

បើតាម ​ការ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​វៀតណាម​ ជន​ជាតិ​អូស្រ្តាលី​ពីរ​នាក់​បាន​នាំ​ចូល​​ម្សៅ​ហេរ៉ូអ៊ីន​ទម្ងន់​ ៣គីឡូ ក្រាម​កន្លះ​តាម​ច្រក​អាកាសយានដ្ឋាន​ក្រុង ហូជីមិញ។ ជន​ជាប់​ចោទ​ដែល​គេ​មិន​ទាន់​ឲ្យ​ដឹង​ឈ្មោះ​និងភេទ​នោះ មាន​ម្នាក់​អាយុ​ ២៤​ឆ្នាំ និង​ម្នាក់​ទៀត​៣១​ឆ្នាំ។​​

តាម​ច្បាប់​របស់​ប្រទេស​វៀតណាម​ ការ​នាំ​ចូល​គ្រឿង​ញៀន​ហាមឃាត់​ដែល​មាន​ទម្ងន់​លើស​ពី​៦០០ក្រាម ជន​ល្មើស​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត។

អ្នក​នាំ​ពាក្យ​ របស់​ក្រសួង​ការ​បរទេស​អូស្រ្តាលី​​បាន​បញ្ជាក់​អំពី​ការ​​ចាប់​ខ្លួន​នេះ​ ហើយថា​ខ្លួន​កំពុង​តែ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​អាជ្ញាធរ​វៀតណាម៕​ (Radio Australia)

Related Articles

Back to top button
Close
Close