មួយភាគបួន​នៃ​​យុវជន​អូស្ត្រាលី​មិន​ធ្វើ​ការ​ឬ​​​មិន​សិក្សា​​ពេញ​ពេល

មាន​របាយការណ៍​បង្ហាញ​ថា ​​​យុវជន​អូស្ត្រាលី​កាន់​តែ​ច្រើន​ឡើង បាន​បំពេញ​ការ​សិក្សា​​ចប់​ថ្នាក់​ទី១២ ក៏​ប៉ុន្តែ​​​បន្ទាប់​ពី​​បញ្ចប់​ថ្នាក់​ទី១២ ​យុវជន​​ជាង មួយភាគបួន ​មិន​បាន​បន្ត​ការសិក្សា​ ឬ​ក៏​​បម្រើ​ការងារ​ពេញ​ពេល​នោះ​ទេ។

របាយការណ៍​ចុង​ក្រោយ​ស្តី​អំពី​ការ​អប់រំនិង​ជំនាញ ​របស់​​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​​ក្រុម​ប្រឹក្សា​នៃ​រដ្ឋា​ភិបាល​ អូស្ត្រាលី បង្ហាញ​ថា​​យុវជន​មួយ​ចំនួន មិន​បាន​ចេញ​ពី​វិទ្យាល័យ រួច​​ចូល​ទៅ​ធ្វើ​ការ ឬ​បន្ត​ការសិក្សា​នៅ​​មហាវិទ្យាល័យ​ ដោយ​រលូន​ឡើយ។

​ នាយក​រង​នៃ​ក្រុម​ប្រឹក្សា​នេះ លោក​សាស្ត្រាចារ្យ Greg Craven មាន​ប្រសាសន៍​ថា ​ក្នុង​ឆ្នាំ២០១១ យុវជន​អូស្ត្រាលីអាយុពី​១៧ ទៅ​២៤ឆ្នាំ ជាង២៧% មិនបាន​​ធ្វើការ​ ឬ​​សិក្សា​​ពេញ​ពេល​នោះ​ទេ ដោយ​​​​សារ​​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​បុគ្គលិក​​ពេញ​ពេល​នៅ​តាម​ កន្លែង​ធ្វើការ​ផ្សេងៗ។

រី​ឯ​ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ឬ​​គ្រួសារ​ជួប​ឧសគ្គ​វិញ របាយការណ៍​បង្ហាញ​ថា ៤០%​ នៃ​យុវជន​ទាំង​នោះ​មិន​​បាន​​បន្ត​ការ​សិក្សា ឬ​ក៏​បំពេញ​ការងារ​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close