ចំនួនសិស្សនិស្សិតឥណ្ឌាមកសិក្សាក្នុងប្រទេសអូស្ត្រាលីមានការធ្លាក់ចុះ
ក្រសួងអន្តោប្រវេសន៍អូស្ត្រាលីនិយាយថា មួយឆ្នាំមុននេះ ក្រសួងបានចេញទិដ្ឋាការសិស្សនិស្សិត ដល់ពលរដ្ឋឥណ្ឌាប្រមាណជាង ២ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះចំនួន២៦%។
ការធ្លាក់ចុះនេះ ផ្ទុយគ្នាទៅនឹងចំនួន ទិដ្ឋាការសិស្សនិស្សិតអន្តរជាតិសរុប ផ្តល់ដោយអូស្ត្រាលី ដែលមានការកើនឡើង ២,៥% ។
ចំនួនសិស្សភាគច្រើនមកពីប្រទេស ចិន។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងអន្តោប្រវេសន៍បង្ហាញថា អូស្ត្រាលីបានផ្តល់ទិដ្ឋាការដល់សិស្សនិស្សិតមកពីប្រទេសចិន ចំនួន ៥ម៉ឺន៤ពាន់នាក់ ដែលជាចំនួនកើនឡើង ៩% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ៕ (Radio Australia)