ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C ​និង​ការ​រួម​ភេទ​

សុខភាព៖ ជាធម្មតា មេរោគ​ថ្លើម​ប្រភេទ C ឆ្លង​តាម​ឈាម​។ មធ្យោបាយ​ទូទៅ​បំផុត​ដែល​មាន​នឹង​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ C តាមរយៈ​ការប្រើ​ថ្នាំ​ចាក់ រួម​មាន​ម្ជុល ឬ​ស៊ីរ៉ាំង ហើយ​មិនមែន​តាម​ការ​រួមភេទ​នោះទេ​។ ប៉ុន្តែ​វា​ជាធម្មតា​យើង​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C តាម​ការ​រួមភេទ​ដែរ​។​

casual-sex-can-hurt-mental-health​អ្នក​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C តាម រយៈ​ពេល​ការ​រួមភេទ ប្រសិនបើ​អ្នក ឬ​ដៃគូរ​របស់​អ្នក​មាន​ជំងឺ​អេដស៍ ឬ​ជំងឺ​កាមរោគ​ដទៃទៀត​, មានការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​, ឬ​មាន​ដៃគូរ​រួមភេទ​លើស​ពី​ម្នាក់​។

ដើម្បី​បន្ថយ​ឪ​កាស​ក្នុង​ការឆ្លង​មេរោគ​ថ្លើម​ប្រភេទ C តាមរយៈ​ការ​រួមភេទ​, សូម​ចៀសវាង​សកម្មភាព​រួម​ភេទ​ដែល​អាច​នាំ​អោយ​ហូរ​ឈាម​។ នេះ​រួមមាន ការប្រើ​លិង្គ​សប្ប​និម្មិត​, រួមភេទ​តាម​រន្ធ​គូ​ថ និង​ប្រើ​ថ្នាំ​ខណៈពេលដែល​រួមភេទ​។​

​សូម​ចៀសវាង​ការ​រួមភេទ​នៅពេល​ដែល​អ្នក ឬ​ដៃគូរ​របស់​អ្នក​មាន​រដូវ ឬ​មាន​ដំបៅ​នៅ​ប្រដាប់ភេទ​។​

​សូម​ប្រើ​ស្រោមអនាម័យ​ប្រសិនបើ​អ្នក​មាន​ដៃគូរ​ថ្មី​។ ។​

​ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​នៃ​ការ​រួមភេទ​ដែល​អាច​ធ្វើអោយ​រហែក​ស្បែក​, ការប្រើ​ស្រោមអនាម័យ​លើ​ឧបករណ៍​នោះ​។ សូម​ប្តូរ​ស្រោមអនាម័យ​មុន​នឹង​នរណាម្នាក់​ផ្សេង​ទៀត​ប្រើ​ឧបករណ៍​នោះ​។​

​តើ​ចំពោះ​កា​ថើប​វា​យ៉ាង​ម៉េច​ដែរ​?

​វា​មិន​មាន​បញ្ហា​នោះទេ​។ អ្នក​មិន​អាច​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ C តាមរយៈ​ការ​ថើប​, អោប ឬ​កាន់​ដៃ​គ្នា​នោះទេ​។ វា​មិន​ងាយ​នឹង​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ C តាម​សកម្មភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close