គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ត្រៀម​ខ្លួន​ចរ​ចា​ទ្បើង​វិញ​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២៨ ​ខែតុលា នេះ​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​កិច្ចចរចា​ទ្វេភាគី​លើក​ទី​៣ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ​ដែល​នៅ​សេសសល់​ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា។​

cam-photo-inside-analysis-e1379470762669តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន ប្រសាសន៍ថា ​គណបក្ស​ប្រជាជន​កម្ពុជា ឈរលើ​គោល​ការណ៍​​លទ្​ធិប្រជាធិបតេយ្យ គោរព​​តាម​​ឆន្ទៈ​​ប្រជាពលរដ្ឋ ដើម្បី​ចរចា​ជាថ្មី ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការជំរុញ​របស់​សហគមន៍​បរទេស​។

លោក បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា បានបញ្ចប់ ដោយ​មាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ហេតុដូចនេះ កិច្ចចរចា​រវាង​គណ​បក្ស​ទាំងពីរ ត្រូវ​ធ្វើ​ទ្បើង​វិញ ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​មិន​ចូលរួម​ចរចា​​ជា​ថ្មី​ឡើយ ប្រសិនបើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​មិន​ទាន់​​ត្រូវ​បាន​​ដោះ​ស្រាយ​។ លោក​​បញ្ជាក់ថា ក្រោយ​មហា​បាតុកម្ម​លើក​ទី​៣ គណបក្ស​សង្គ្រោះ​​ជាតិ​​នឹង​បន្ត​​យន្តការ​​ស្វែង​រក​អន្តរាគមន៍​ពី​បរទេស តាម​រយៈ​​ការ​ប្រមូល​​ស្នាម​​មេដៃ​​ប្រជាពលរដ្ឋ​ឲ្យ​បាន​​​ច្រើន ដើម្បី​ជំ​រុញ​​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា ទទួល​ស្គាល់​​ឆន្ទៈ​​ប្រជា​ពលរដ្ឋ​

ក្រោយ​មហា​បាតុកម្ម​លើក​ទី​៣ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៥ ខែតុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះ​អាង​ថា គណបក្ស​ឈប់​និយាយ​ពី​ការ​ចរចា​​រក​​តំណែង​ក្នុង​រដ្ឋសភា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​។ ប៉ុន្តែ​លោក​ក៏​មិន​​ច្រានចោល​​នូវ​កិច្ចចរចា​​នយោបាយ​ណាមួយ​ទ្បើយ ប្រសិន​បើ​​ការ​ចរចា​នោះ​ធ្វើ​ទ្បើង​ប្រកបដោយ​​តម្លាភាព ពោល​​គឺ​ត្រូវ​ចាក់​ផ្សាយ​ជូន​ពលរដ្ឋ​ឲ្យបាន​ដឹង​៕ Cambodia News

Related Articles

Back to top button
Close
Close