សង្គម​​ស៊ី​វិល​​ជំរុញ​​ឲ្យ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ អនុ​​វត្ត​​ច្បាប់​​ស្ដី​​ពី​​ការ​​គ្រប់​​គ្រង​​អា​ស៊ីដ​​

ភ្នំ​ពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​សង្គ្រោះ​ជង​រង​គ្រោះ​​ដោយ​សារ​ទឹក​អាស៊ីត​ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មានចេញ​ផ្សាយ​ការ​ពី​ថ្ងៃ​ទី២៧ ​ខែ​តុលា ​​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​ អាស៊ីត។​

ជនរងគ្រោះដោយអាស៊ីត
ជនរងគ្រោះដោយអាស៊ីត

អង្គការ​នេះ​លើក​ឡើង​ថា​ មក​ទល់​ពេល​នេះ​មិន​មាន​ការ​ចែង​ឲ្យ​ច្បាស់​លាស់​ថា តើ​ទី​ភ្នាក់​ងារ​ណា​មួយ​របស់​រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ និង​ពេញ​ទំហឹង​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នៃ​ ការ​គ្រប់​គ្រង​អាស៊ីតខ្លាំង។​

យោងតាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា និង​អង្គការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​អាស៊ីត​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​កិច្ច​ខំ​ប្រឹង​ប្រែង​ចំពោះ​ការ​ អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​បែប​បទ និង​លក្ខខណ្ឌ​នៃ​ការ​គ្រប់​គ្រង​ អាស៊ីត​ខ្លាំង។ សូម​ជម្រាប​ថា ច្បាប់​គ្រប់​គ្រង​អាស៊ីត​បាន​​ចូល​ជា​ធរមាន​នៅ​ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​នៅ​ថ្ងៃទី ៣១ ខែ​មករា​ឆ្នាំ ២០១៣​កន្លង​ទៅ​នេះ រដ្ឋា​ភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ថែម​ទៀត​។

សេចក្តី​ប្រកាស​ ព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា ទោះ​បី​ជា​មាន​អនុក្រឹត្យ​បាន​កំណត់​ពី​ការ​លក់​, ការ​ដឹក​ជញ្ជូន និង​ការ​ស្តុក​ទុក​អាស៊ីត​ខ្លាំង​យ៉ាង​ណា​ក្តី ក៏​នៅ​មាន​ភាព​ស្រពេច​ស្រពិល​ចំពោះ​អនុ​ក្រឹត្យ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត ​នូវ​បញ្ញតិ្ត​ទាំង​នោះ​ដែរ​៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close