មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​បាន​សញ្ជាតិ​អ៊ីតាលី

លោក​ស្រី អាំង​សាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទី​បំផុត​បាន​ក្លាយ​ទៅ​ ជា​ជន​សញ្ជាតិ​អ៊ីតាលី​នៅ​ក្រុង​រ៉ូម​ជា​ផ្លូវ​ការ​ ក្រោយ​ពេល​ដែល​អាជ្ញាធរ​រ៉ូម​បាន​ប្រកាស​ផ្ដល់​សញ្ជាតិ​នេះ​ដល់​លោក​ស្រី​ កាល​ពី​ពេល​១៩​ឆ្នាំ​មុន។

រដ្ឋាភិបាល​រ៉ូម​បាន​ផ្ដល់​សញ្ជាតិ​អ៊ីតាលី​ដល់​លោក​ ស្រី អាំង​សាន ស៊ូជី នៅ​ឆ្នាំ​១៩៩៤ ប៉ុន្ដែ​ពេល​នោះ​លោក​ស្រី​មិន​អាច​ទៅ​ទទួល​សញ្ជាតិ​បាន ដោយ​សារ​លោក​ស្រី​កំពុង​ជាប់​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​នៅ​ប្រទេស​ មីយ៉ាន់ម៉ា។

ចៅ​ហ្វាយ​ក្រុង​រ៉ូម​និយាយ​ថា សញ្ជាតិ​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ដោយ​អហិង្សា​របស់​លោក​ ស្រី​​ក្នុងការ​ទាម​ទារ​លទ្ធិប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ពិធី​ទទួល​សញ្ជាតិ​នេះ​ លោក​ស្រី​ អាំង​សាន ស៊ូជី​ បាន​​និយាយ​ដាក់​ខ្លួន​ថា លោក​ស្រី​មិន​បាន​ធ្វើ​អ្វី​ពិសេស​នោះ​ទេ។

បច្ចុប្បន្ន​ លោក​ស្រី អាំង​សាន ស៊ូជី កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​សប្ដាហ៍​ទៅ​អឺរ៉ុប​ ជា​ទី​ដែល​លោក​ស្រី​ក៏​ត្រូវ​ទៅ​ទទួល​រង្វាន់​ Sakharov Prize លើ​ផ្នែក​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​គិត​ អស់​ពេល​២៣​ឆ្នាំ​បន្ទាប់​ពី​លោក​ស្រី​ត្រូវ​បាន​គណៈកម្មាធិការ​រង្វាន់ Sakharov ប្រកាស​ឈ្មោះ​ជា​ជ័យ​លាភី។

នៅ​ពេល​កំពុង​ធ្វើ​ ទស្សនកិច្ច​នៅ​ក្រុង​រ៉ូម​ លោក​ស្រី អាំង​សាន ស៊ូជី ក៏​នឹង​ជួប​ជា​មួយ​សម្ដេច​ប៉ាប Francis នៃ​គ្រិស្ដ​សាសនា​និកាយ​កាតូលិក​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close