សមត្ថកិច្ចពង្រឹងសន្តិសុខមុនជំនួបរវាងប្រមុខការទូតកម្ពុជា-ថៃ
បន្ទាយមានជ័យ ៖ មុនជំនួបកំពូលរវាងប្រមុខការទូតថ្នាក់ឧបនាយកករដ្ឋមន្ត្រីក្រសួង ការបរទេសកម្ពុជា-ថៃជួបគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៨ តុលា នេះ គេឃើញសមត្ថកិច្ចមកពីអង្គភាពពាក់ព័ន្ធបានពង្រឹងសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាជាច្រើន ក្នុងនោះរួមទាំងច្រកទ្វារអន្តរជាតិផងដែរ ។
ជំនួបនេះនឹងធ្វើឡើងនៅសាលប្រជុំក្នុងកាស៊ីណូ ហូលីដេផាឡែស ក្បែរមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ភាគីកម្ពុជាត្រូវគេដឹងថា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះក៏ឮថា មានវត្តមានលោកឧត្តមសេនីយ៍ឯក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិចូលរួមផងដែរ ។
ចំណែកភាគីថៃដឹកនាំដោយលោកសូរ៉ាក់ ពង់តូវិចាក់ឆៃគុល រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ និងលោកឧត្តមសេនីយ៍ និផាត់ថងឡែក រដ្ឋលេខាធិការក្រសួងការពារជាតិថៃ និងប្រតិភូអមដំណើរប្រមាណ៣៥នាក់ ។ មកដល់ម៉ោង៨និង២២នាទីព្រឹកនេះ ភាគីទាំង២មិនទាន់ជួបគ្នានៅឡើយទេ ។
ជាការកត់សម្គាល់ទោះជាមានជំនួបថ្នាក់ប្រមុខ ការទូតរវាងប្រទេសទាំង២ក្តី ប៉ុន្តែការចេញ-ចូលរកស៊ីរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ដំណើរ ការធម្មតានៅព្រឹកនេះ ៕ Cambodia News