ប្រ​មុខ​ការ​ទូត ​កម្ពុជា​-ថៃ​ ជួប​ពិ​ភាក្សា​គ្នា​ លើ​បញ្ហា​ព្រំ​ដែន ​

​បន្ទាយ​មាន​ជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា​នេះ ប្រមុខការទូតកម្ពុជា-ថៃ បា​ន​បើក​កិច្ច​ប្រជុំរួមគ្នា ដោយ បិទ​ទ្វារ​នៅលើទឹកដីកម្ពុជា ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល កិច្ចប្រជុំនេះ គេមិនទាន់ដឹងថា នឹងពិភាក្សាលើករបៀបវារៈអ្វីខ្លះនោះទេ​។

កិច្ចប្រជុំរួមគ្នារវាងប្រមុខការទូតកម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
កិច្ចប្រជុំរួមគ្នារវាងប្រមុខការទូតកម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

តា​ម​ សេចក្តីជូនដំណឺងរបស់ក្រសួង ការបរទេសកាលពីប៉ុន្មានថ្ងៃមុនបានឲ្យដឹងថា ជំនួប​ពិភក្សានេះ ភាគីទាំងពីរ នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ព្រំដែន ជាពិសេសបញ្ហាសន្តិសុខ និង​ការ​បើក​ច្រក​ព្រ​ដែនថ្មីរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែន ជា កន្លែង​សន្តិ​ភាព និង​ជា​តំបន់​សេដ្ឋកិច្ច ដ៏មានសក្តានុពល។

ជំនួបពិភាក្សានេះ ក៏ត្រូវបានធ្វើឡើងនៅមុនពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រកាស​សាលក្រមលើ សំណុំ​រឿង​ប្រា​សាទ​ព្រះ​វិហាររបស់ខ្មែរ និងតំបន់ជុំវិញ ដែល​ភាគី​ថៃហៅ តំបន់ ៤.៦​តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ គេ មិនទាន់ដឹងថា ប្រធានបទនេះ នឹង​មាន​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រ​ជុំ​នាព្រឹកនេះ ឬយ៉ាងណានោះទេ។

ក្រសួងការបរទេសកម្ពុជា បានប្រកាសឲ្យដឹងកាលពីថ្ងៃទី២៤ ខែតុលា ថា កិច្ចប្រជុំនេះ ក្រុម​ការ​ងារ​កម្ពុជា ដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ហោ លោក ណាំហុង និង​ក្រុមការងារថៃ ដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងការ  បរទេសថៃ លោក សូរ៉ាពង្ស តូវីចាក់ឆៃគល៕ Cambodia News

Related Articles

Back to top button
Close
Close