អ្នកពន្លត់អគ្គិសភ័យអូស្ត្រាលីម្នាក់បាត់បង់ជីវិតក្នុងបេសកម្ម
ស្នងការសេវា ពន្លត់ អគ្គិសភ័យតំបន់ជនបទ ក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី បានធ្វើការគោរពវិញ្ញណក្ខ័ន្ធចំពោះអាកាសយានិកអាយុ ៤៣ឆ្នាំម្នាក់ ដែលបានបាត់បង់ជីវិត ក្នុងពេលកំពុងបើកយន្តហោះស្រោចទឹកពន្លត់អណ្ដាតភ្លើងឆេះព្រៃ។
ស្នង ការប៉ូលិស Joe Cassar មានប្រសាសន៍ថា ការស្លាប់របស់បុរសម្នាក់នេះ រំឭកអំពីគ្រោះថ្នាក់ផ្សេងៗ ដែលអ្នកពន្លត់អគ្គិសភ័យរមែងប្រឈម ហើយមានចំពោះអ្នកពាក់ព័ន្ធក្នុងការពន្លត់អគ្គិសភ័យនេះ។
មកទល់នឹងពេលនេះ ភ្នាក់ងារពន្លត់អគ្គិសភ័យ គ្រប់គ្រងការឆេះរាលដាលបានចំនួនបីកន្លែងហើយ នៅក្នុងតំបន់ Blue Mountains។ ភ្នាក់ងារពន្លត់អគ្គិសភ័យកំពុង សង្កេត និងត្រៀមលក្ខណៈចំពោះអគ្គិសភ័យទាំងបីកន្លែងនោះ។
យ៉ាង ណាមិញ នៅពេលនេះ ទូទាំងរដ្ឋ New South Wales មានភ្លើងឆេះចំនួន ៥៧កន្លែង ហើយ២០កន្លែង មិនទាន់បានទប់ស្កាត់បាននៅឡើយទេ៕(Radio Australia)