អ្នក​គាំពារ​ជន​ភៀស​ខ្លួន ​ចង់​ដឹង​​អំពី​នីតិ​​វិធី​ថ្មី​​របស់​រដ្ឋា​ភិបាល​ ​​ក្នុង​ពិនិត្យ​វិនិច្ឆ័យ​សំណុំ​ឯកសារ​​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន

ក្រុម​អ្នកធ្វើ​ការ​​ គាំទ្រ​ជន​ ភៀស​ខ្លួន កំពុង​លើក​នូវ​ចម្ងល់​អំពី​ថេរៈ​វេលា ដែល​រដ្ឋាភិបាល អូស្ត្រាលី​នឹង​​​​បង្ហាញ​នូវ​​នីតិវិធី​ថ្មី​របស់​ខ្លួន ​​ក្នុង​ពិនិត្យ​វិនិច្ឆ័យ​សំណុំ​ឯកសារ​​របស់​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន ​។

​មនុស្ស​ប្រមាណ​ជា ២ម៉ឺន​១ពាន់​នាក់ កំពុង​ស្នាក់​នៅ​ក្រៅ​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោប្រវេសន៍​ ដោយ​​​កាន់​ទិដ្ឋា​ការ​រង់​ចាំ សេចក្តី​សម្រេច​​​​លើ​ពាក្យ​សុំ​របស់​ពួកគេ។

​ ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ ​រដ្ឋា​ភិបាល​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ​ហើយ​​​បាន​ប្រកាស​ថា​នឹង​ឃុំ​ខ្លួន​ជន​ណា ដែល​រក​ឃើញ​ថា​មិន​មែន​ជា​ជន​ភៀស​ខ្លួន។

អ្នក​ស្រី Pamela Curr ​មក​ពី​​មជ្ឈ​មណ្ឌលគាំពារ​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន មាន​ប្រសាសន៍​ថា ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ជា​ច្រើន នៅ​ក្រៅ​ឃុំ កំពុង​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​ពួក​គេ អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួកគេ។

​​អ្នក​ស្រី​ បន្ត​ថា ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា។ ពួកគេ​មានការ​ព្រួយ​បារម្ភ។ ​ពួកគេ​តែងតែ​សួរ​អ្នក​​ស្រី​ថា តើអ្នក​​ស្រី​​គិត​ថា​​​នឹង​មាន​​​អ្វី​កើត​ឡើង ហើយ​ថា​តើ​រដ្ឋ​មន្ត្រី​នឹង​ចាត់​វិធានការ យ៉ាង​ដូច​ម្តេច ហើយ​នឹង​បញ្ជូល​ពួក​គេ​​ទីណា៕ (Radio Australia)

Related Articles

Back to top button
Close
Close