ព្រឹកនេះ គណបក្សសង្គ្រោះជាតិ ដឹកនាំហែក្បួនទៅកាន់ស្ថានទូតអូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន
ភ្នំពេញ ៖ ថ្ងៃទី២៥ តុលា ២០១៣ ដើម្បីដឹកនាំធ្វើមហាបាតុកម្មអហិង្សា និងហែក្បួនយកញ្ញត្តិដាក់ជូនស្ថានទូតអូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន ។ នៅឯទីលានប្រជាធិបតេយ្យនោះវិញ ក្រុមអ្នកគាំទ្របក្សប្រឆាំងប្រមាណ៤០០០នាក់ បានប្រមូលផ្តុំគ្នារង់ចាំមេបក្សប្រឆាំងទាំងពីរ ។
ចំណែកសមត្ថកិច្ចរាប់សិបនាក់ ក៏ត្រូវបានគេបន្តដាក់ពង្រាយនៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ ស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏ដូចជានៅតាមគោលដៅសំខាន់ៗមួយចំនួនទៀត ដើម្បីត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និង បង្ក្រាបក្នុងករណីមានអំពើហិង្សាណាមួយកើតឡើង ។
ដូច្នេះប្រជាពលរដ្ឋ ត្រូវចៀសវាងធ្វើដំណើរតាមផ្លូវខាងលើ ព្រោះអាចនឹងមានការកកស្ទះចរាចរណ៍ ៕ Cambodia News