បាតុ​ករ​តាម​បណ្ដា​ខេត្ត​បន្ត​ចូល​រួម​​បាតុ​កម្ម​​ ​ទោះ​ជា​មាន​ការ​ឆែក​ឆេរ​តាម​ផ្លូវ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ ២៤ តុលានេះ ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​នានា បន្ត​ចូលរួម​មហា​បាតុកម្ម​ថ្ងៃទី២ របស់​គណ​សង្គ្រោះ​ជាតិ ទោះបីជា ត្រូវ​ធ្វើដំ​ណើរ​ឆ្លងកាត់​ការឆែកឆេរ​យានជំនិះ និង ឆែក​រក​អាវុធជាតិផ្ទុះ​ក៏ដោយ។ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​បាតុករ​មកពី​តាម​បណ្ដា​ខេត្ត​ដែល​ធ្វើដំណើរ​ចូលរួម ​បាតុកម្ម​កាលពី​ម្សិលមិញ ចំនួន​បាតុករ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នៅថ្ងៃនេះ។

មន្ត្រីអាវុធហត្ថឆែកឆេអាវុធជាតិផ្ទុះតាមបណ្ដាចក្រចូលរាជធានីភ្នំពេញ
មន្ត្រីអាវុធហត្ថឆែកឆេអាវុធជាតិផ្ទុះតាមបណ្ដាចក្រចូលរាជធានីភ្នំពេញ

ក្រុម​សមត្ថកិច្ច​បានដាក់​រនាំង​ដែក តាមផ្លូវ​ជាតិ​លេខ ២ ៣ ៤ និង ៦A ដើម្បី​ធ្វើការ​ឆែកឆេរ​យាន​ជំនិះ និង អាវុធជាតិផ្ទុះ។ ហើយ​ថា ក្រៅពី​ការឆែកឆេរ​ទាំងនេះ សមត្ថកិច្ច​ក៏បាន​សួរនាំ​ពី​គោល​បំណង របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ចូល​រាជធានី​ភ្នំពេញ​ផងដែរ។ យ៉ាងណាក៏ដោយ គ្មាន​ការឃាត់​ឃាំង​មិន​ប្រក្រតី​ណាមួយ​ពី​សំណាក់​សមត្ថកិច្ច​ឡើយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជូនដំណឹង​ទៅកាន់​ក្រុមបាតុករ​នៅតាម​ខេត្ត​ មួយចំនួន​មិន​ឲ្យ​មក​ទីក្រុង​ភ្នំពេញ និង ឲ្យ​ក្រុមបាតុករ​មួយចំនួន​វិល​ត្រលប់​ទៅ​ខេត្ត​វិញ។  មូល​ហេតុដែល​គណបក្ស​ធ្វើបែបនេះ ពីព្រោះ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​មាន​លក្ខណៈ​ចង្អៀត​ណែន ក្នុងការ​ឲ្យ​ក្រុមបាតុករ​ទាំងអស់​សំរាក​នៅ​ទីនោះ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូបនេះ អះអាងថា​ការធ្វើ​មហា​បាតុកម្ម​លើក​នេះ​អ្នកចូលរួម​មាន​ចំនួន​ច្រើនជាង​ លើកមុនៗទាំងអស់។ លោក​អះអាងថា ការ​ពី​ម្សិលមិញ​ចំនួន​បាតុករ​មាន​ចំនួន​ពី​ចន្លោះ៤ម៉ឺន​នាក់ ទៅ ៥ម៉ឺន​នាក់។ ចំណែក​ក្នុងថ្ងៃនេះ លោក​រំពឹងថា​ក្រុមបាតុករ​នឹងមាន​ការកើនឡើង​នៅពេល​ល្ងាច ដោយសារតែ​ប្រជាជន​នៅ​ភ្នំពេញ​មួយចំនួន​ជាប់រ​វ​លើ​ធ្វើការ​នៅពេល​ព្រឹក និង ពេល​រសៀល៕ Cambodia News

Related Articles

Back to top button
Close
Close