វិធីសង្គ្រោះនៅពេលសត្វល្អិតទិច
សុខភាព៖ សត្វល្អិត ដូចជា ឃ្មុំ ស្រាំង វានឹងចាក់ទ្រនិចដោតជាប់នឹងស្បែក ដែលត្រូវតែដកចេញ។ ទ្រនិចវារមែងធ្វើឱ្យភ្ញាក់ផ្អើលច្រើន អាចបង្កឱ្យកើតមានគ្រោះថ្នាក់។
សម្គាល់ៈ បើអ្នកណាត្រូវសត្វល្អិតទិចត្រង់បរិវេណក ឬរាងកាយមានប្រតិកម្មខ្លាំងជាធម្មតា នឹងឃើញថាកហើមយ៉ាងឆាប់រហ័យ ហើយអាចណែនស្ទះផ្លូវដកហើម ហើយដកដង្ហើមមមិនចេញ គួរឲ្យជនរងគ្រោះផឹកទឹកត្រជាក់ ទឹកកក។ បើការដកដង្ហើមនៅមានការពិបាក ឱ្យជនរងគ្រោះគេងសម្រាក ហើយបញ្ជូនទៅកាន់មន្ទីពេទ្យ។
វិធីសង្គ្រោះនៅមានទ្រនិចដោតជាប់ក្នុងស្បែក ឱ្យប្រើដង្គៀបចាប់ដកចេញ។ មាត់ដង្គៀបត្រូវចាប់ទ្រនិចឱ្យកៀកនឹងស្បែកបំផុត ហើយទាញចេញ កុំកៀបឱ្យត្រូវថង់ដែលនៅខាងលើទ្រនិច ព្រោះនឹងអាចធ្វើឱ្យពិសក្នុងថង់ ជ្រាបចូលក្នុងខ្លួនជនរងគ្រោះច្រើនឡើង បន្ទាប់មកទៀតត្រូវស្អំទឹកកក ដើម្បីបន្ថយការឈឺចាប់ និងអាការហើម និងឱ្យផ្នែកដែលត្រូវទិចបានសម្រាក ៕ វត្តី/Cambodia News