មហា​បាតុ​កម្ម ​លើក​ទី៣​ របស់គ​ណបក្ស ​សង្រ្គោះ​ជាតិ ​ចាប់ផ្តើម​ហើយ នៅ​ព្រឹកនេះ​

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ​នេះ មហាបាតុកម្មលើកទី៣ រយៈពេល៣ថ្ងៃ របស់​កណ​បក្ស​សង្រ្គោះជាតិ បាន​ចាប់​ផ្តើម​ដំណើរការទៅតាមការ គ្រោងទុក និង​គិត​គូរ​រៀប​ចំ​របស់​ពួកគេនៅ លើ​ទី​​លាន​ប្រជា​ធិប​តេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជិតស្ថានទូតអា ម៉េរិក​ដោយ​មាន​អ្នក​ចូលរួ​ម​ភាគច្រើ​ន ​បំ​ផុតមកពីបណ្តាខេត្ត។

អ្នកចូលរួមមហាបាតុកម្មលើកទី៣ រយៈពេល៣ថ្ងៃ របស់កណបក្សសង្រ្គោះជាតិ ភាគច្រើ មកពីតាមបណ្តាខេត្ត។
អ្នកចូលរួមមហាបាតុកម្មលើកទី៣ រយៈពេល៣ថ្ងៃ របស់កណបក្សសង្រ្គោះជាតិ ភាគច្រើ មកពីតាមបណ្តាខេត្ត។

បើតាមការ​ឲ្យ​ដឹង​ពី​មន្រ្តីគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា មហាបាតុកម្មនេះ ក្រៅ​ពីកា​រជួ​ប​ជុំ​សម្តែង​មតិលើទីលានប្រជាធិបតេយ្យហើយនោះ ក៏មា​នដ​ង្ហែងក្បួ​នយ​កញ​ត្តិទៅដាក់​តាម​ប​ណ្តា​ស្ថា​ន​ទូត​ ​និ​ង​កា​រិយា​ល័​យឧ​ត្ត​ម​ស្ន​ងកា​រ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជាជា​​តិ​ផ​ង​ដែ​រ​។​

លោក ​ហូ​ ​វ​ណ្ណ ​ម​ន្រ្តី​ជាន់​ខ្ព​ស់​គណប​ក្សសង្រ្គោះជាតិ បានឲ្យ​ដឹងថា​ នៅថ្ងៃទី២៣ ខែតុលានេះ ក្រៅពីការ​ជួ​ប​ជុំ​នៅ​ទីលា​ន​ប្រ​ជា​ធិ​ប​តេយ្យ ​ នៅវេលា​ម៉ោង៣ ​រ​សៀ​ល ​មា​ន​កា​រ​ដ​ង្ហែក្បួ​ន​ចេ​ញ​ពី​ទី​លា​ន​ប្រ​ជា​ធិ​ប​តេ​យ្យ ​ហើ​យនៅម៉ោ​ង៤ និង៣០នា​ទី ក្បួន​នឹងទៅ ដ​ល់អង្គ​ការស​ហប្រជាជា​តិ (កា​រិយាល័​យឧត្តម​ស្នង​ការ​សហ ប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុ​ស្សប្រចាំ​កម្ពុជា​) ដើ​ម្បីដាក់​ ញត្តិ។​

នៅថ្ងៃទី២៤​ ខែ​តុលា ​នៅម៉ោ​ង៨ព្រឹ​ក ​ក្បួន​ដង្ហែ​ចេ​ញពី​ទី​លា​ន​ប្រ​ជា​ធិ​ប​តេ​យ្យ​ឆ្ពោះ​ទៅ​ស្ថា​ន​ទូ​ត​បារាំង​ ​ស្ថា​ន​ទូ​ត​អ​ង់​ ​គ្លេ​ស​ ​និ​ង​ស្ថា​ន​ទូ​ត​ស​ហរ​ដ្ឋ​អា​មេរិ​ក​ ​ដើ​ម្បី​​ដាក់​ញ​ត្តិ​។​

នៅ​ថ្ងៃ​ទី​២​៥​ ខែ​តុ​លា ​វេ​លា​ម៉ោង៨​ ព្រឹ​ក ​ក្បូនដ​ង្ហែ​រ​ចេញ​ពី​ទីលា​នប្រជា​ធិបតេ​យ្យទៅកាន់ស្ថាន​ទូ​ត​អូស្រ្តា​លី ​ស្ថា​នទូ​ត​ រុស្ស៊ី ​ស្ថា​ន​ទូត​ជ​ប៉ុ​ន ​ស្ថានទូត​ឥ​ណ្ឌូ​នេ​ស៊ី​ ​និង​ស្ថា​នទូតចិ​ន​ ដើម្បី​ដា​ក់ញ​ត្តិ​រ​ប​ស់ខ្លួ​ន​ផ​ងដែ​រ​។​

​បើ​តា​ម ​លោ​ក​ ​ហូ​ ​វ​ណ្ណ​ ​បា​ន​ប​ញ្ជា​ក់​ថា​ ​កា​រ​ដង្ហែ​ក្បួន​នេះ​ ​អ្ន​ក​ចូ​ល​រួ​ម​ ​៥​ពា​ន់​នា​ក់​ ដោយ​ឡែក​កា​រដា​ក់ញ​ត្តិ​ ​នៅ​តា​មស្ថាន​ ទូត​នានា​វិ​ញ​នឹ​ង​ធ្វើ​ការរង់ចាំ​យ៉ា​ង​យូ​រយៈ​ពេ​ល​ ​១​ម៉ោ​ង​ ​ហើ​យ​និ​ង​ចា​ក​ចេ​ញទៅ​វិ​ញ​ ​ប្រ​សិ​ន​ស្ថា​ន​ទូ​ត​ខ្លះ​ ​មិ​ន​ព្រម​ទទួ​ល​ ​យ​ក​ញ​ត្តិ​។​

​ម​ហា​បា​តុ​ក​ម្ម​ ​ដែ​ល​គណ​​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​​អះ​អាង​​ជា​ម​ហា​បា​តុ​ក​ម្ម​អ​​ហិ​ង្សា​ ​និ​ង​មា​ន​ទ្រ​ង់​​ទ្រាយ​ធំ​​ខុ​ស​ពីលើ​ក​ទី​១​ ​ ​និ​ង​ ​ទី​២​នេះ​ ​ត្រូ​វ​បា​ន​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​ព​ណ៌នា​ថា​ ​ដើ​ម្បី​ទា​ម​ទា​រ​ស្វែ​ង​រ​ក​យុ​ត្ដិ​ធ​ម៌​ជូន​ប្រ​ជា​ពល​រ​ដ្ឋ​ ​ជា​ម្ចា​ស់​ឆ្នោ​ត​ពា​ក់​ ​ព័​ន្ធ ​ភា​ព​មិ​ន​ប្រក្រ​តី​ ​នៃកា​រ​បោះ​ឆ្នោត​ជ្រើ​ស ​រើ​ស​តំណា​ងរា​ស្ដ្រ​ ​នីតិ​កា​ល​ទី៥​​ ​​

​​ទោះបី​​​ជា​​​យ៉ា​​​ង​​ណា​ ​គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរជាថ្មីទៀតថា ការធ្វើមហាបាតុកម្មនៅ ថ្ងៃទី២៣-២៥ ខែ តុលា ឆ្នាំ ២០១៣ ប្រព្រឹត្ដទៅដោយសន្ដិវិធី និងអហិង្សា និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមធ្វើមហា បាតុកម្មទាំងអស់ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ដើម្បី ធានាដល់ដំណើរការ មហាបាតុកម្មឱ្យប្រកបដោយ សន្ដិវិធី និងគ្មានអំពើហិង្សា»៕ Cambodia News

Related Articles

Back to top button
Close
Close