អាជ្ញាធរ​ឡាវ​រុក​រក​សាក​សព​មនុស្ស​ជិះ​យន្ដ​ហោះ​ធ្លាក់​ក្នុង​ទន្លេ​មេគង្គ

ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ស្រង់​យក​សាក​សព​ ជា​ច្រើន​ពី​កន្លែង​ដែល​យន្ដ​ ហោះ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ឡាវ​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជិះ​៤៩នាក់​ស្លាប់​ ក្នុង​នោះ​មាន​៦នាក់​ជា​ជន​ជាតិ​អូស្រ្ដាលី។

អាជ្ញាធរ​ប៉ូលិស​ក្នុង​តំបន់​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​សាក​សព​របស់​ជន​ជាតិ​អូស្រ្ដាលី​២រូប​ហើយ​។

តាម ​ការ​ឲ្យ​ដឹង​ សាក​សពត្រូវ​គេ​រក​ឃើញ​នៅ​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​យន្ដ​ហោះ ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ជម្រៅ​៥០ម៉ែត្រ ក្នុង​ទឹក​ទន្លេ​មេគង្គ​ នៅ​​ទីកន្លែងមួយ​ ដែល​​គេ​មិន​ស្គាល់។​

គេ​បាន​រៀប​ចំ​ម៉ាស៊ីន​ស្ទូច​ ដើម្បី​ស្ទូច​យក​យន្ដ​ហោះ​ចេញ​ពី​កន្លែង​កើត​ហេតុ។ យន្ដហោះ​ម៉ាស៊ីន​២​របស់​អាកាសចរណ៍​ឡាវ​បាន​ធ្លាក់​ចុះ​នៅ​ល្ងាច​ថ្ងៃ​ពុធ ហើយ​គ្មាន​មនុស្ស​នៅ​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​ថ្នាក់​នេះ​ទេ។

មក​ ទល់​ពេល​នេះ មាន​ការ​ឲ្យ​ដឹង​ថា សាក​សព​ចំនួន​៩នាក់​ត្រូវ​អាជ្ញាធរ​ក​ឃើញ​​។ រីឯ​ប៉ូលិស​ឡាវ​និយាយ​ថា ក្នុង​ចំណោម​សាក​សព​ទាំង​នោះ​មាន​ជន​ជាតិ​អូស្រ្ដាលី​២នាក់ ប៉ុន្ដែ​ក្រសួង​ការ​បរទេស​អូស្រ្ដាលី​ មិន​ទាន់​បាន​បញ្ជាក់​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​ជំនាញ​ថៃ​ ដែល​ជួយ​ដល់​អាជ្ញាធរ​ឡាវ បាន​យក​រថយន្ដ​ធំៗ​មាន​ទូទឹក​កក​​ពី​ប្រទេស​ថៃ​ចូល​ទៅ​ប្រទេស​ឡាវ ដើម្បី​ជួយ​ដល់​កិច្ច​ការ​សង្រ្គោះ​នេះ។ អ្នក​ជំនាញ​ខាង​មុជ​ទឹក​របស់​ថៃ, អ្នក​ជួយ​សង្រ្គោះ​ឡាវ និង​អ្នក​ភូមិ​បាន​សហការ​គ្នា​ជួយ​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​​រុក​រក​សាក​ សព​ទាំង​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close