រញ្ជួយដី​នៅ​ប្រទេស​ហ្វ៊ីលីពីន​សម្លាប់​មនុស្ស​ ៩៣​នាក់

ថ្ងៃ​នេះ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក Benigno Aquino បំពេញ​​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​​២​ឋិតនៅភាគ​កណ្តាល​នៃ​​ប្រទេស​​ដែល​រង​ គ្រោះ​ដោយ​ការ​​រញ្ជួយដី​​ក្នុង​កម្រិត ៧.១ តាម​រង្វាស់​រិច​ទ័រ​កាល​ពីម្សិល​មិញ​នេះ។ មក​ទល់​ពេល​នេះ​ គ្រោះ​រញ្ជួយដី​បាន​សម្លាប់​មនុស្ស ៩៣​នាក់​ហើយ។

លោក ​ប្រធានា​ធិបតី​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ប្រតិបត្តិការ ​សង្រ្គោះ និង​ការ​ផ្តល់​ជំនួយ​នៅ​កន្លែង​​រង​គ្រោះ​ដោយ​ការ​​រញ្ជួយ​ដី។ គេ​បាន​ប្រកាស​ដាក់​ខេត្ត​ទាំង​ពីរ​ដែល​រង​គ្រោះនេះ​​នៅក្នុងភាព​អាសន្ន ហើយ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ថ្នាក់​ជាតិ និង​ស្ថាប័ន​ឯកជន​ផ្តល់​នូវ​ជំនួយ​សង្រ្គោះ​បន្ទាន់​ផង​ដែរ។

មនុស្ស ​ជិត​កន្លះ​លាន​នាក់​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​នេះ ដែល​មនុស្ស​ភាគ​ច្រើននៅ​តែ​ស្ថិត​នៅ​ក្រៅ​លំនៅ​ដ្ឋាន ឬ​កន្លែង​ជម្លៀស​នៅ​ឡើយ​ ខណៈ​ដែល​ផល​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​តែ​បន្ត​កើត​មាន។

បណ្តាញ ​អគ្គិសនី​បាន​តភ្ជាប់​វិញ​នៅ​តំបន់​ភាគ​ច្រើន ខណៈ​ដែល​ជើង​ហោះ​ហើរ​ និ​ងការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​បាន​បើក​ឲ្យ​ដំណើរ​ការវិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ សាលារៀន​នៅ​តែ​បិទ​ទ្វារ​នៅ​ឡើយ ហើយ​ផ្លូវ​ជា​ច្រើន​មិន​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សារ​តែ​មាន​ការ​បាក់​ដី។

មនុស្ស​ប្រមាណ ១៦៤នាក់​រង​របួស​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ ហើយ​តួលេខ​អ្នក​ស្លាប់​អាច​នឹង​មានការ​កើន​ឡើង៕ (Radio Australia)

Related Articles

Back to top button
Close
Close