ប្រការគួរប្រយ័ត្ន ក្នុងការហាត់ប្រាណ
សុខភាព៖ ការហាត់ប្រាណ ជាប្រការល្អចំពោះសុខភាព ព្រោះនឹងធ្វើឱ្យសុខភាពរឹងមាំ ទាំងកាយនិងចិត្ត ជួយកម្ចាត់សារធាតុពុល ចេញពីរាងកាយ តាមរយៈញើស បន្ថយអត្រាប្រឈមនឹងការកើតជំងឺតម្កាត់ផ្សេងៗ ដូចជា ជំងឺបេះដូង លើសឈាម ជំងឺធាត់ ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជាដើម។
ប៉ុន្តែ បើសភាពរាងកាយមិនអាចទទួលបាន ក៏មិនគួរជម្នះហាត់ប្រាណដែរ ព្រោះនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់រាងកាយបានដូចជា មានអាការឈឺថ្កាត់ មិនស្រួលខ្លួន ព្រោះនឹងធ្វើឱ្យអាការឈឺ ឬរលាកនោះ កាន់តែយ៉ាប់យ៉ឺន។
ក្រោយពេលទទួលទានអាហារឆ្អែតថ្មីៗ ព្រោះនឹងធ្វើឱ្យអ្នកសៀតពោះ និងរមួលសាច់ដុំ (រមួលក្រពើ) បាន ប្រសិនបើហាត់ប្រាណ ក្រោយពីជាសះស្បើយពីជំងឺថ្មីៗ នឹងធ្វើឲ្យរាងកាយ កាន់តែធ្វើឱ្យរាងកាយកាន់តែល្ហិតល្ហៃ និងក្រជាទៅទៀត។
ក្នុងពេលអាកាសធាតុក្តៅខ្លាំង និងស្អុះស្អាប់ខ្លាំង ព្រោះនឹងធ្វើឱ្យរាងកាយ បែកញើស និងបាត់បង់ជាតិទឹកច្រើនជាងប្រក្រតី ធ្វើឱ្យរាងកាយឆាប់ហត់ និងអាច ទៅជាខ្យល់គរបាន ក្រៅពីនេះ ក្នុងពេលហាត់ប្រាណ បើ មានអារម្មណ៍ហត់ខុសប្រក្រតី ចង្វាក់បេះដូងលោតខុសប្រក្រតី ពិបាកដកដង្ហើម ឬដកដង្ហើមមិនពេញសួត វិលមុខ ក្អួតចង្អោរ ងងឹតមុខ អ្នកត្រូវផ្អាកភ្លាម៕ វត្តី/Cambodia News