អូស្រ្តាលី​​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិន

មានការ​បញ្ចេញ​មតិថា ប្រទេស​អូស្រ្តាលី​នឹង​ទទួល​ផល​ប្រយោជន៍​ភ្លាម​ៗ ក្នុង​កម្រិត​រាប់​រយលាន​ដុល្លារ​​​​​​ ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​នឹង​ប្រទេស​ចិន​។

អូស្រ្តាលី ​​ជា​ប្រទេស​មួយ​ដែល ​ខំជំរុញ​ចង់​បាន​ឲ្យ​មាន​កិច្ច​ព្រមព្រៀងនេះ​តាំងពីពេល​៨​ឆ្នាំ​មុន​មក​ ម្ល៉េះ។  ឥឡូវនេះ​ Tony Abbott  នាយករដ្ឋ​មន្រ្តី​​អូស្រ្តាលី​ ចង់​ឲ្យ​កិច្ច​ព្រមព្រៀងនេះ​​សម្រេច​ឡើង​នៅក្នុងរវាងពេល​១២​ខែ។

លោក Mick Keogh នាយក​ប្រតិបត្តិ​មកពី​វិទ្យា​ស្ថាន​កសិដ្ឋាន​អូស្រ្តាលី​ និយាយថា​ និយាយថា អូស្រ្តាលី​​ចាំ​បាច់​ត្រូវ​តែ​ជំនះ​នូវ​ឧបសគ្គ​ធំៗ​ដែល​រារាំង​ ទាំងប៉ុន្មាននោះ ដោយរួមទាំង​យុទ្ធសាស្រ្ត​ដែល​ពាក់​ព័ន្ធ​នឹង​ការវិនិយោគ​បរទេស​ផងដែរ។

យ៉ាងណាមិញ លោក Mick Keogh និយាយ​​​ថា  យោងតាមបទពិសោធន៍​របស់​នូវ៉ែល​ហ្សេឡង់​ ការលើកទឹក​ចិត្ត​ដែលទាក់ទាញ​គឺចេញមកពី​ការ​បន្ថយ​ពន្ធ​ពាណិជ្ជកម្ម​ចំនួន​ ប្រមាណជា​៥%។

លោក​ Mick Keogh ថា​ ប្រទេស​អូស្រ្តាលី​​នឹង​ចំណេញ​៣៥០លាន​ដុល្លារ​​ភ្លាម​ៗ បើសិនជា​ប្រទេសនេះ​​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយចិន៕​(Radio Australia)

Related Articles

Back to top button
Close
Close