ពេលភ្លៀងលិចផ្លូវ បុរសម្នាក់ ដើរក្បែរ បង្គោលភ្លើង ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី៨ ខែតុលា លោកតា ម្នាក់បានដើរសៀរ លើចិញ្ចើមផ្លូវស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមើលទៅសុទ្ធតែផ្ទៃទឹកនោះ មករាវតោងនឹងបង្គោលភ្លើងបំភ្លឺផ្លូវក៏ត្រូវ ចរន្តភ្លើងឆក់ស្លាប់តែម្តង។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះជាមនុស្សវ័យចំណាស់អាយុប្រហែលជា៦០ឆ្នាំជាងមាន កម្ពស់១៧០ម៉ែត្រ សម្បុរស ពាក់អាវដៃវែង ខោងជើងវែងពណ៌ខ្មៅ ពាក់ស្លាកស្បែកជើង ផ្ទាត់ពណ៌ខៀវ ។
នគរបាលបន្តថាមុនពេលកើតហេតុមានប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើប្រទះ ឃើញជនរងគ្រោះស្លាប់ជាប់នឹងបង្គោលភ្លើងក៏រាយការណ៍ ឲ្យសមត្ថកិច្ចចុះទៅពិនិត្យមើល នគរបាល មូលដ្ឋានក៏ចុះទៅពិនិត្យមើលទើបដឹងថា ជនរងគ្រោះត្រូវឆ្លងចរន្តអគ្គិសនីពីបង្គោលភ្លើងឆក់ស្លាប់ រួច ក៏មានការភ្ញាក់ផ្អើលតែម្តងទៅ ។ ហើយក៏បាន រាយការណ៍ឲ្យជំនាញចុះទៅពិនិត្យ សាកសពរួចក៏ដឹកយក មកតម្កល់នៅវត្តពោធិ៍ចិនតុង ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ។
ប្រជាពលរដ្ឋកន្លែងកើតហេតុបាននិយាយថា ការស្លាប់របស់ជនរងគ្រោះនេះ គឺបណ្តាលមកទឹក ពោរពេញផ្លូវលិចដល់បង្គោលភ្លើងទើបឆ្លងចរន្តពីបង្គោលភ្លើងឆក់រហូតដល់ស្លាប់ ហើយការលិចលង់នេះ។ ដូច្នេះ ប្រជាពលរដ្ឋ ផ្សេងទៀត នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចខ្លាំងនោះ ត្រូវជៀសវាងទៅ ជិតបង្គោលភ្លើង ខ្លាចមានគ្រោះថ្នាក់ ដោយយថាហេតុ ដូចករណីខាងលើ៕ នាង/Cambodia News