សមត្ថ​កិច្ច​ឃាត់​ព្រះ​សង្ឃ​ពី​រអង្គ ​នៅ​វត្ត​សំបួរ​ជាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

ភ្នំពេញ៖   នៅព្រឹកថ្ងៃទី៨ ខែតុលា នេះ កម្លាំងនគរបាល ខណ្ឌដង្កោ បានចុះទៅឆែកឆេរ នៅ​វត្ត​សំបួរ ដោយឃាត់ ព្រះសង្ឃ ជាប់ពាក់ព័ន្ធ សកម្មភាព ចែកចាយ គ្រឿងញៀន ។

ព្រះសង្ឃពីរអង្គ គង់នៅវត្តសំបួរ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន
ព្រះសង្ឃពីរអង្គ គង់នៅវត្តសំបួរ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន

ការការចុះឆែកឆេរ នៅវត្តសំបួរស្ថិតនៅខណ្ឌដង្កោ ខាងលើនេះ បានធ្វើឡើងក្រោយ ពី​សមត្ថ​កិច្ច​បា​ន​ឃាត់ខ្លួន ជនសង្ស័យ មួយចំនួន ពីសកម្មភាព ចែក​ចាយ​គ្រឿង​ញៀន​ ហើយជនសង្ស័យទាំងនេះ បាន​បង្ហាញថា មាន​ព្រះ​សង្ឃ​នៅ​វត្ត​សំបួរ​ចែក​ចាយ​​គ្រឿង​ញៀន​ផងដែរ ពេលនោះ កម្លាំង​សមត្ថ​កិច្ច បាន​សុំ​យោ​បល់​ពី​លោក​ស្នង​ការ ជួន សុវណ្ណ និងស្នងការរង ប៉ែន រ័ត្ន និងដឹកនាំដោយមន្រ្តី តុលា​ការ​ចុះ​ទៅ​ឆែក​ឆេរ​តែម្តង។

មន្រ្តីនគរបាលមួយរួប បានថ្លែងឲ្យដឹងថា ព្រះសង្ឃចំនួន២អង្គ និងកូនសិស្សលោកម្នាក់ ត្រូវ​ចាប់​ខ្លួន ។ ជាមួយគ្នានេះ សមត្ថកិច្ច ក្រៅ​ពីរ​ក​ឃើញគ្រឿងញៀនមួយចំនួន សមត្ថកិច្ច បាន​រក​ឃើញ​សម្ភារៈប្រើប្រាស់គ្រឿងញៀន និង​រឹប​អូស​កុំព្យួរទ័រ​ដែល​រឿង​អាស​អាភាស​ទៀត​ផង៕ ​នាង/​Cambodia News

Related Articles

Back to top button
Close
Close