ដោយសារទឹកជំនន់ រដ្ឋាភិបាល ផ្អាកពិធីបុណ្យអុំទូក នៅភ្នំពេញ
ភ្នំពេញ៖ ដោយសារគ្រោះទឹកជំនន់ នាថ្ងៃទី៦ តុលា ឆ្នាំ ២០១៣ នេះ រដ្ឋាភិបាលកម្ពុជា បានចេញសារចរ ផ្អាកការរៀបចំពិធីបុណ្យអុំទូក នៅក្នុងទីក្រុងភ្នំពេញ ។ ប៉ុន្តែពុំបានហាមប្រាម សម្រាប់ខេត្តនានា និងការឈប់សម្រាក៣ថ្ងៃ របស់មន្ត្រីរាជការ កម្មករ តាមកាលកំណត់ ដែលមានចែងក្នុងប្រតិទិន ដើម្បីចូលរួមសារទរ ចំពោះពិធី ជាប្រពៃណីនេះ ឡើយ ។
នៅក្នុងសារាចរមួយ ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “ ផ្អាកការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦-១៧ និង ១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ “ ។
ចរាចរនោះ បានបន្តទៀតថា “ ការរៀបចំពីធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅទីកន្លែងដ៏ទៃទៀត អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រ ពៃ ណី និងតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ ។ ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ថ្ងៃ ក្នុងព្រះរាជពិធីនេះ នៅរក្សាដដែល…”។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវបានផ្អាកចំនួន ពីរលើក រួចមកហើយ ក្នុងទីក្រុងភ្នំពេញ ដោយសារគ្រោះទឹកជំនន់ និងការចូលទីវង្គត របស់អតីតព្រះមហាក្សត្រ ៕ Cambodia News