ថ្នាំគ្រាប់ពន្យារកំនើតខ្លះអាចធ្វើឲ្យមានការឈឺចាប់ពេលរួមភេទ
ភ្នំពេញ៖ ប្រសិនបើមានការឈឺចាប់ពេលរួមភេទ អ្នកគួរតែគិតពីប្រភេទនៃថ្នាំគ្រាប់ពន្យារកំនើតដែលអ្នកកំពុង ប្រើប្រាស់ ដោយថ្នាំប្រភេទខ្លះ នាំអោយស្ត្រីជួបប្រទះផលវិបាកមួយចំនួនដូចជា: ករណីប្រើកំរិត រឺ ចំនុះថ្នាំទាបនាំឲ្យមានការឈឺចុកចាប់ឆ្អឹងអាងត្រគាករៃរាំ និងឈឺចាប់អំឡុងពេលរួមភេទ។
ការស្រាវជ្រាវថ្មីមួយ បានធ្វើការកត់សម្គាល់ថា ស្ត្រីវ័យក្មេងម្នាក់បានធ្វើការរៀបរាប់ពី ផលវិបាកដែលនាងបានជួបប្រទះក្រោយពេលប្រើអស់រយៈពេលច្រើនឆ្នាំមក នាងមានអាការៈឈឺចាប់នូវឆ្អឹងអាងត្រគាកដូចជា ឈឺចាប់ប្រដាប់ភេទ ឈឺចាប់នូវបរិវេនខាងក្រោមពោះ ដែលភាគច្រើនកើតឡើងចំពោះអ្នកដែលប្រើថ្នាំពន្យាកំណើតដែលមានកំរិត ទាប។
ដូចនេះហើយបានជាអ្នកវិទ្យាសាស្ត្រ បានសម្រេចចិត្តធ្វើការវាស់ស្ទង់មតិលើ ស្រី្តច្រើនជាង ៩០០ នាក់មានអាយុចាប់ពី១៨-៣០ឆ្នាំ។ ចំពោះស្រី្ត ដែលប្រើថ្នាំគ្រាប់ពន្យារកំនើតមានកំរិត រឺ ចំនុះទាបប្រឈមនឹងការឈឺចាប់ឆ្អឹងអាងត្រគាករ៉ាំរ៉ៃជាង ស្រី្តមិនប្រើ ឬ ស្រី្តប្រើប្រាស់កំរិតថ្នាំគ្រាប់ពន្យារកំនើតធម្មតា៕ វត្តី/Cambodia News