គ.ជ.ប ​ពុំ​មាន​សិទ្ធិ​ពន្យា​រ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២ ខែតុលា នេះ​ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានថ្លែងបា្រប់ក្រុមអ្នករាយការណ៏ព័ត៏មាន ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាន​បដិសេធ​ចំពោះ​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យគ.ជ.ប ពន្យារពេល​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៣​នេះ​។​

លោក អ៊ឹម សួស្តី ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក អ៊ឹម សួស្តី ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ប្រធាន គ.ជ.ប រូបនេះបន្តថា គ.ជ.ប អនុវត្ត​ទៅតាម​ច្បាប់ ដែល​នៅ​ជា​ធរមាន ពុំ​អាច​ពន្យារពេល​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ឆ្នាំ​២០១៣​នេះ បានទេ​។ គ.ជ.ប ពុំមាន​សិទ្ធិ​ពន្យារពេល តាម​ការទាមទារ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ​។

ទាក់ទង​ទៅនឹង​បណ្តា​ខេត្ត​ក្រុង​មួយចំនួន ដែលមាន​គ្រោះទឹកជំនន់ ហើយ​ពុំ​អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បាន​នោះ លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា ការចុះឈ្មោះ​អាច​ពន្យារពេល បាន​ត្រឹម ពី​៣ ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ មិនអាច​ពន្យារ​ទូទាំង​ប្រទេស​បានទេ​”​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ គ.ជ.ប ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត សំរាប់​ឆ្នាំ​២០១៣ ដោយ​សំអាងថា ពេលនេះ គណបក្ស​កំពុង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ស៊ីជម្រៅ ទាក់ទង​ទៅនឹង​ការបោះឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ត្រូវ​ពិភាក្សាគ្នា នាពេលខាងមុខ​៕ Cambodia News​​

Related Articles

Back to top button
Close
Close