បេប៊ី ប្តូរជិះរថយន្តថ្មីទំនើប ស្របពេលលេចឮថា មានឧកញ៉ាតាមសុំស្នេហ៍
ភ្នំពេញ ៖ កញ្ញជុំ រចនាពេជ្រ ហៅ បេប៊ី តាំងពីចូលប្រទ្បូកសិល្បៈមកមានការងារច្រើនគួរសម ដោយសារតែនាងមានរូបសម្បត្តិស្រស់ស្អាត និងកាយវិការសម្តែងរស់រវើក ។ ពេលនេះគេឃើញបេប៊ីប្រើប្រាស់រថយន្តថ្មីទំនើបធ្វើ ឱ្យអ្នកក្នុងមជ្ឈដ្ឋានសិល្បៈភ្ញាក់ផ្អើលស្របពេល កន្លងមកលេចឮថា មានឧកញ៉ាម្នាក់តាមសុំស្នេហ៍នាងដល់ចាស់ទុំ ។
ពេលចាប់ផ្តើមល្បីឈ្មោះ និងល្បីរឿងឧកញ៉ាចែចង់នោះធ្វើឱ្យគេសង្ស័យ ថា បេប៊ីមានរថយន្តថ្មីជិះសម្ញែងគេឯងពេលចេញទៅ សម្តែងនេះជាកាដួូលួងចិត្តរបស់ឧកញ៉ានោះ ។ តាមការឱ្យដឹងពីសាច់ញាតិកន្លងមកបេប៊ីពិតជាធ្វើឱ្យ បុរសម្នាក់នោះបាក់ចិត្តមែនទែន សូម្បីតែផ្ទះនាងក៏ស្គាល់ច្បាស់ ហើយហ៊ានសារភាពស្នេហ៍នៅចំពោះមុខម្តាយឪពុកនាងយ៉ាង ក្លាហាន ។
ចំពោះរថយន្តដែលនាងជិះនោះ ទោះជាតម្លៃមិនខ្ពស់ដូចគេឯងមែន តែបើគិតពីរឿងខ្ទង់មឺុនដុល្លារវិញ ពិតជាពិបាករកណាស់ បើសន្សំវិញក៏ចំណាយពេលយូរដែរ ។ម៉្លោះហើយគេសង្ស័យថា បេប៊ីប្រគល់ស្នេហ៍ជូនអ្នកតាមស្អិតនោះ ហើយគេផ្គាប់ចិត្តនាងដោយរថយន្ត ។
ទោះជាយ៉ាងណាក្តីម្តាយរបស់តារារះថ្មីរូបនេះ បកស្រាយកាលពីពេលថ្មីៗនេះថា អ្នកស្រីពិតជាភ្ញាក់ផ្អើលណាស់នៅពេលគ្រាន់តែកូន អ្នកស្រីទិញរថយន្តថ្មីក្នុងតម្លៃត្រឹម ជិត៣ម៉ឺនដុល្លារប៉ុណ្ណឹង បែកសាយគេសួរនាំច្រើន ពិសេសភ្ជាប់រឿងនេះទៅជាមួយអ្នកតាមស្រឡាញ់នាង ដែលជាអ្នកមាននោះទៀត ។
ប្រភពដដែលនិយាយថា «ក្នុងនាមខ្ញុំជាម្តាយទោះកូនធ្វើអ្វីក៏ខ្ញុំដឹង ព្រោះមួយជំហានណាក៏ខ្ញុំតាមជាប់ដែរ ដូច្នេរឿងអីកូនមានអ្នកណាស្រឡាញ់ មិនស្រលាញ់នោះខ្ញុំមិនដឹង ។ ចំពោះរឿងដូរទ្បាននេះខ្ញុំសុំបញ្ជាក់ថា អត់មានទាល់តែសោះជាកាដូពីអ្នកនេះអ្នកនោះ ។ គ្មានអ្នកណាគេយកលុយរាប់ពាន់ដុល្លារទៅឱ្យយើង ទទេៗទេ បើទោះជាគេស្រឡាញ់មែន គេមិនធ្វើបែបនេះទ្បើយ តែបើមានវិញសម្រាប់យើងគួរតែអាចគិតបានហើយថា នោះជាបំណងក្នុងផ្លូវណា» ។
ម្តាយរបស់បេប៊ីបញ្ជាក់ថា កូនស្រីគាត់មានរថយន្តលុចស៊ីស ៣៣០ថ្មីជិះ គឺអ្នកស្រី និងប្តីជាអ្នករ៉ាប់រងចំណាយលុយទិញឱ្យដោយបានពី ការខំរកស៊ីរបស់ក្រុមគ្រួសារ ។ ការប្តូរយករថយន្តថ្មីនេះដើម្បីឱ្យបានធំទូលាយ បន្តិចសម្រាប់ដាក់របស់របរ និងមិនមែនជារបស់ផ្តាច់មុខរបស់បេប៊ីទេ គឺមានន័យថាបើអ្នកផ្ទះណារវល់ចង់យកប្រើគឺ អាចប្រើបានគ្រប់គ្នា ។ រឿងឧកញ៉ាតាមស្រលាញ់បេប៊ីនៅមិនទាន់ស្ងប់ទេ តែអ្នកស្រីជាម្តាយអះអាងថា អាស្រ័យលើចិត្តកូនអត់បង្ខំបានទេ ។ ម្យ៉ាងកូនរបស់អ្នកស្រីនៅស្រឡាញ់់សិល្បៈ ហើយចង់កសាងខ្លួនឱ្យកាន់តែល្បី ដូច្នេះកាន់តែលែងខ្វល់រឿងស្នេហា ៕ ស.រ/Cambodia News