គណ​បក្ស​សង្គ្រោះ​ជាតិ ​ទាម​ទារ​ឲ្យ​ គ​ជ​ប ​លើក​ពេល​ឬ​ពន្យា​រពេល​ការ​ពិនិត្យ​ និង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

ភ្នំ​ពេញ​៖ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​០១​ខែ​តុលា​នេះ បានសរសេរថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការ​​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​នឹង​ការបោះឆ្នោត ដែល​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អស​នៈ​ក្នុង​សភា ត្រូវ​ពិភាក្សា​គ្នា​នៅពេល​ខាងមុខ​។

DSC_0755_eeសេចក្តីថ្លែងការណ៍​ បន្ត​ថា នៅ​ចំពោះមុខ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លើក​ពេល ឬ​ពន្យារពេល ការ​ពិនិត្យ​​​​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានកំណត់​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៣ ព្រោះ​​ជា​រដូវវស្សា ហើយ​ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត (​គជប​) ​បាន​ប្រកាសថា ការ​ពិនិត្យ​​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​​នីតិកាល​ថ្មី មាន​តែ​រយៈ​ពេល​​២០​ថ្ងៃ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​០១​ខែ​តុលាទៅ​ ​ដោយ​បាន​អំពាវនាវ​​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​មាន​អាយុ​គ្រប់​បោះឆ្នោត ទៅ​ចុះ​ឈ្មោះ ឬ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​របស់​ខ្លួន​ឡើងវិញ នៅតាម​ឃុំ​សង្កាត់​​​ដែល​ខ្លួន​រស់នៅ ។

គជប ឲ្យដឹងទៀតថា ការពិនិត្យ​និង​ចុះ​ឈ្មោះ​នេះ នឹង​ត្រូវ​​បិទ​បញ្ចប់​​នៅ​​ថ្ងៃ​ទី​​២០​​ខែតុលា និង​ទុក​ពេល​​ឲ្យ​​ប្តឹ​ង​​តវ៉ា និង​ដោះ​ស្រាយ​​ទៅ​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់ និង​​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​ ចាប់​ពី​ថ្ងៃ​​ទី​​២៤​​ខែ​តុលា រហូត​​ដល់​​ថ្ងៃ​​ទី​​​២៦​​ខែវិ​ច្ឆិកា។

ម៉្យាង​វិញ​ទៀត គ​.​ជ​.​ប គ្រោង​នឹង​បិទ​ផ្សាយ​ព្រម​គ្នា​​នៃ​បញ្ជី​​បោះឆ្នោត​ដំបូង​នៃ​ឃុំ​-​សង្កាត់ ដែល​គ្មាន​បណ្តឹងតវ៉ា នៅ​ថ្ងៃ​ទី​២៥​ខែតុលា ហើយ​ទុក​រយៈ​ពេល​​​​ឲ្យ​ប្តឹង​តវ៉ា​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​​ប្រឆាំង​នឹង​​ បញ្ជី​​​​ឈ្មោះ​បោះឆ្នោត​នេះ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​​តុលា ដល់​ថ្ងៃ​ទី​៣១ ​ខែ​​ធ្នូ ឆ្នាំ​២០១៣​៕ Cambodia News

Related Articles

Back to top button
Close
Close