គណបក្សសង្គ្រោះជាតិចង់ឲ្យមានការចាក់ខ្សែអាត់សំលេងនៃការចរចារកាលពីថ្ងៃទី ១៧ និង១៨កញ្ញា
ភ្នំពេញ៖ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បើសិនជាមានការចាក់ផ្សាយមែននោះគឺ លោកចង់ឲ្យមានការចាក់ផ្សាយនូវសំឡេងដើម គឺត្រូវតែមានការចាក់ផ្សាយទាំងស្រុងជៀសវាងកុំឲ្យមានការយល់ច្រលំ។

ការបញ្ជាក់របស់លោកសម រង្ស៊ី និងលោកកឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការអះអាងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងមានការចាក់ផ្សាយខ្សែអាត់សំលេងនេះ ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មនោះ។
ការបញ្ជាក់បែបនេះហាក់ដូចជា ចង់មានន័យថានៅក្នុងកិច្ចប្រជុំចរចាររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ និង១៨ កញ្ញាកន្លងទៅនេះហាក់ដូចជា មានរឿងរ៉ាវអាថ៌កំបាំងយ៉ាងណាក៏ដោយនៅមិនទាន់មានប្រភពណាមួយ បានចេញមុខមកអះអាងថា គណបក្សទាំងពីរបានលើកឡើងភាពសម្រូងចម្រាសនឹងគ្នាអ្វីខ្លះនោះទេ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ និង១៨ កញ្ញាកន្លងទៅនោះ៕ Cambodia News