អតីត​នាយករដ្ឋមន្រ្តី​ថៃ​ ឆាវវ៉ាលីត រៀបការ​​លើក​ទី៤ក្នុងវ័យ៨៦​ឆ្នាំ

សារព័ត៌មាន​ Cambodia News/

បាងកក (១១ កក្កដា ២០១៨) ៖ លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីត​នាយករដ្ឋមន្រ្តី​ថៃ ដែល​បច្ចុប្បន្ន​មាន​វ័យ៨៦​ឆ្នាំ​ហើយ បាន​រៀបការ​ជា​លើក​ទី៤ ជាមួយ​ស្រ្តី​វ័យ៥៣​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Orathai Sorakan បន្ទាប់ពីលោក​បាន​លែងលះ​នឹង​ភរិយា​មុន​របស់​លោក​ប្រមាណ១០​ឆ្នាំ​មុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok post ។

លោក ឆាវវ៉ាលីត បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ស្រ្តី​ថ្មី​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​លោក​មែន ក្រោយ​រូបភាព​ពិធី​មង្គលការ​របស់​លោក​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម។ លោក​បន្ដ​ថា ភរិយា​ថ្មី​របស់​លោក​បាន​ចូល​មក​ក្នុង​ជីវិត​របស់​លោក និង​បាន​មើល​ថែរ​រូបលោក នៅ​ពេល​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ។ លោក​ថា លោក​គោរព​នាង និង​តែងតែ​នាំ​នាង​ទៅ​ចូលរួម​កម្មវិធី​នានាជាមួយ​គាត់៕

Related Articles

Back to top button
Close
Close