ទេព ​សម្ផស្ស ​រីក​រាយ​ពេល​បាន​តំណែង​តួ​ឯក​លើក​ដំបូង​

​ភ្នំ​ពេ​ញ​​ ​៖ ​ទើ​ប​​​​​តែ​​ចា​ប់​​​អាជី​ព​​​ស​ម្ដែ​ង​​​បាន​​​តែ​​២​​រឿង​​ប៉ុ​ណ្ណោះ​​​ ​​តួ​ឯក​​​ស្រី​​​ក្នុ​ង​​​រឿ​ង​​ ​«​​​ជី​វិត​​​នា​ង​​​រក្សា​»​ ​រ​ប​ស់​​​ស្ថា​​នីយ​​​ទូ​រទស្សន៍​​ MYTV ​នាងទេ​ព​ សម្ផស្ស​ ​បាន​​ទទួល​​ការ​ចាប់​​អារម្មណ៍​​ពី​ទស្សនិក​​ជន​​ ព្រមទាំ​ង​កំពុ​ង​ត្រៀម​​ខ្លួន​​ក្ដោបក្ដាប់​​តំណែង​​តួឯក​ក្នុង​​រឿង​​ថ្មី​មួយ​​ទៀត​​ នៅ​​ស្ថានីយទូ​រទស្សន៍​​ដដែលនេះ​​ ។​​

ទន្ទឹ​ម​នឹង​​មាន​​​ឱ​កា​ស​​​ប​ង្ហា​ញ​មុ​ខ​​ ​និ​ង​ស​ម្រ​ស់​​​តា​ម​​​ក​ញ្ច​ក់​​​ទូ​រ​ទ​ស្ស​ន៍​​​មា​ន​​​ប្រជា​ប្រិ​យ​ភា​ព​​​មួ​យ​​​នេះ​​ ​ទេ​ព​​​​​ ​ស​ម្ផ​ស្ស​​​ ​ក៏​មិ​ន​​​ខុ​ស​​ពី​​​តា​រា​​ស្រី​​​ឯ​​ទៀ​ត​​​ឡើ​យ​​ ​គឺ​​​តែ​ង​​​ទទួល​​​កា​រ​​​តាម​​​ចែ​​​ច​ង់​​ប្រា​ថ្នា​​​ស្នេ​ហា​​ ​ប៉ុ​ន្ដែ​​​ដោយ​​​សា​រ​​​តែ​​សំ​ពា​យ​​​គ្រួ​សា​រ​​ធ្វើ​​​ឱ្យ​​​បុប្ផា​​​មួ​យ​​​ទង​​​នៅ​​​តំ​បន់​​ ​គី​ឡូ​ម៉ែ​ត្រ​​លេ​ខ​​​៦​​​ នៃ​​​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​​រូប​​នេះ​​​ ​មិន​​​អា​ច​​​ទទួ​ល​​​យ​ក​​អ្ន​ក​​​ណា​​​មួ​យ​​បា​ន​​​ឡើយ​​​ ​។​​

Cam1​ក្នុ​ង​​វ័​យ​​​២៣​​ឆ្នាំ​​ តារាស​ម្ដែង​​ដែលផុ​ស​​ចេញ​ពី​​ការ​​ដើរ​ម៉ូដ ​រូ​ប​​នេះ​អះ​អាង​​​ថា​​ មូលហេតុ​​ចម្បង​​ ដែល​​ធ្វើ​ឱ្យ​​រូប​នាង​​មិន​ទ​ទួល​យក​​ការ​​ស្រឡាញ់​​ពី​បុរស​​ណា​​ ម្នាក់​​នា​ពេល​​នេះ​ ​ដោយសារ​​តែ​​នាង​​មានភា​រកិច្ច​រក​​ប្រាក់​​ទំនុក​​បម្រុង​​ ប្អូនៗ​​ចំនួន​ ​៣​នាក់​ ​ដែល​​កំពុង​​ស្ថិត​​នៅ​ក្នុ​ង​ប​ន្ទុក​​របស់​​នាង​ ​។​ ក្រោយ​​ពេល​​ឪ​ពុក​​ម្ដាយ​​របស់​​នាង​​ស្លាប់​​ ក្នុង​​នាម​នាង​​ជា​កូន​​ទី​៣​​ក្នុង​​គ្រួសារ​ ​ដែល​​មាន​ស​មាជិក​​៦​​នាក់​​នោះ​ ​គឺ​មាន​​ភារ​កិច្ច​​ចិញ្ចឹម​​ប្អូន​​៣​នាក់​​ ដែល​​កំពុង​​សិក្សា​ ​។​ ប្រាក់​​របស់​​នាង​​មួយ​​ផ្នែក​គឺ​​បាន​​មក​ពី​​ការ​​សម្ដែង​​សិល្បៈ​ ​និង​​មួយ​ផ្នែក​​ទៀត​គឺ​​បាន​មក​​ពី​ការ​​ចូល​ហ៊ុន​​គ្នា​ជា​​មួយ​​ជនជាតិ​​បរទេស​​បើក ​​ហាង​​បាយ​​មួយ​នៅ​​ផ្សារ​​តាប៉ាង​​ រាជធា​នីភ្នំពេញ​​ ។

​តារា​​ស​ម្ដែង​សាច់​​ស​ដូច​​បណ្ដូល​​ចេក​​រូប​​នេះ​ ​មិន​​បាន​​ដាក់ស​ម្ពាធ​គ្រួ​សារ​​ជា​មូ​លហេតុ​​មួយ​​មុខ​ដែ​ល​ធ្វើ​​ឱ្យ​នាង​​មិន​​ព្រម​​ ទទួល​​យក​​ស្នេហា​នៅ​​ក្នុង​ពេល​​នេះ​ឡើយ​​ ប៉ុន្ដែ​​អាជីព​​សិល្បៈ​ក៏​​ជា​​ជ្រុង​​មួយ​​ផ្នែក​​ដែល​ធ្វើ​​ឱ្យ​​នាង​​សម្រេច​​ចិត្ដ​ ​យ៉ាង​​ដូច្នេះ​​ ។​ អាជីព​​សិល្បៈ​គឺ​​ទេ​ព​ សម្ផស្ស​ ​ចូល​ចិ​ត្ដ​តាំង​​ពី​​យូរ​មក​​ហើយ​​ ហេតុ​​នេះ​​នៅ​ពេល​​មាន​​ឱកាស​​ត្រូវ​​ តែ​​ក្ដោប​​វា​ឱ្យ​​ណែន​​ក្នុង​​ដៃ​មិ​ន​ឱ្យ​​របូត ​​ឡើយ​​ ចំណែក​​រឿង​​ស្នេហា​ទុ​ក​មួយ​​ឡែកសិ​ន​ ​។​

ទេព​​ សម្ផស្ស​ ​ដើម​​ឡើយ​​ចូល​​ហាត់រៀ​ន​ដើ​រ​​ម៉ូដ​ជា​​មួយ​​គ្រូ​ជនជា​តិ​ហ្វ៊ីលីពី​ន​ម្នាក់​​នៅ​ ក្នុង​​អំឡុង​​ឆ្នាំ​២០០៩​​ ។​ ប​ន្ទាប់​​មក​​ សម្ផស្ស​ ​ជួប​​ជា​មួយ​ពិ​ធី​ការិនី​​ និង​ជា​​តារា​សម្ដែង​​ស្រគត់​​ស្រគំ​ ​សម្ដី​​ស្រទន់​​អ្នក​​នាង​ព្រំ​​ រដ្ឋា​​​ មាន​​សន្ដាន​​ចិត្ដ​ល្អ​​ជួយ​​ណែ​នាំ​រូ​ប​នាង​​ឱ្យ​​ទៅ​បណ្ដា​​ផលិតកម្ម​​ ផ្សេងៗ​​ ទើប​​នាង​​មាន​ឱ​កាស​​ចាប់​​អាជីព​​សម្ដែង​​តាំង​​ពី​ពេ​ល​​នោះមក​ ។​​

ទេព​​ សម្ផស្ស​​ អះអាង​​ថា​​ នៅ​​មុន​ពេល​​នាង​មា​ន​ឱកាស​​សម្ដែង​​ជា​តួឯក​​ក្នុង​​ខ្សែ​​ភាពយន្ដ​​បញ្ចាំង​​តាម​ ទូរទស្សន៍​​ គឺ​​ដំបូង​​ឡើយ​​នាង​​ត្រូវ​​ផលិត​កម្ម​​ឆ្លង​​ដែន​​ផ្ដល់​​ឱកាស​​ឱ្យ​ថត​​ឈុត​ខារ៉ា​​ អូខេ​​ពីរ​​ដង​​ដែរ​ ។​​ ការ​​សម្ដែង​​ខារ៉ាអូខេ​​នេះ​​ហើយ​គឺ​​ជា​ស្ពាន​​ចម្លង​​ឱ្យ​នាង​​បានសម្ដែង​​ក្នុង​​ ខ្សែ​ភាព​យន្ដ​​ ព្រោះ​​ពេល​​នោះ​ដោយ​​មាន​​ការ​​ជួយ​​ជ្រោម​ជ្រែ​ង​​ពីម្ចាស់​​ផលិតក​ម្ម​ឆ្ល​ង​​ដែន​​ ទើប​​ម្ចាស់​​ផលិត​​កម្ម​​មួយ​​នេះ​ណែ​នាំ​​ឱ្យ​នា​ង​ទៅ​​ស្ថានីយ​​ទូរទស្សន៍​​បាយ័ន​​ ។​ ខ្សែ​​រឿង​​ដំបូង​​ ដែល​នាង​​ថត​នៅ​​ស្ថានីយ​​ទូរទស្សន៍​​មួយ​​នេះ​​គឺ​​រឿង​ គន្លង​​ស្នេហ៍​​លើ​របួស​​ចាស់​ ​។​

ដោយ​​ឡែក​​ ឱកាស​​ទី​ពីរ​​ ​ដែល​​ សម្ផស្ស​​មិន​​នឹក​ស្មាន​ដល់​​នោះ​ ​គឺ​ស្ថានីយ​ទូរទស្សន៍​​ MY​TV ផ្ដល់​​ឱ្យ​នា​ង​សម្ដែង​​ជា​តួឯក​​លើក​ដំ​បូង​​ក្នុង​​រឿង​ «ជីវិ​ត​នាង​រក្សា​​»​ ដោយ​​ថត​​យក​​សំឡេង​ផ្ទាល់​​ ។​ សម្ផស្ស​ទ​ទួល​​ស្គាល់​​ថា​ រឿង​​ទី​ពីរ​ ​​ដែល​នាង​​សម្ដែង​​នេះ​​មាន​ការ​​លំបាក​​ច្រើន​​ដោយ​សារ​​តែ​ត្រូវ​​យក​ សំឡេង​​ផ្ទាល់​​ ប៉ុន្ដែ​​ដោយ​​សារ​​មាន​​ការ​​ជួយ​បង្ហាត់​​បង្ហាញ​​ពី​អ្ន​ក​ដឹក​​នាំ​រឿង​​ បូក​​រួម​ខ្សែ​​រឿង​​មួយ​​នេះ​មា​ន​លំនាំ​​ទៅ​​នឹង​​ជីវិត​​ពិត​​របស់​នា​ង​ទៀត​​នោះ​ ​ទើប​​ធ្វើ​ឱ្យ​​នាង​​ទទួល​​បានជោគជ័យ​​ ។​ បន្ទាប់​​ពី​​ទទួល​​បានជោ​គជ័យ​​នេះ​ ​ម្ចាស់​​ផលិត​កម្ម​​ ដដែល​​នោះ​​ប្រាប់​​ឱ្យ​នាង​ត្រៀម​​ខ្លួន​​ជា​​ថ្មី​សម្រាប់​​ការ​ ​សម្ដែង​​រឿង​​ក្រោយ​ទៀត​​ ដែល​​គ្រោង​ថត​​ក្នុង​ពេ​ល​ដ៏​​ខ្លី​​ខាង​​មុខ​​ ។​​​

ស្ថិត​នៅ​​លើ​​វិថី​​សិ​ល្បៈ​​​មាន​​​កា​រ​​​ប្រកួត​​ប្រជែង​​ ខ្លាំង​​ក្នុង​​ពេល​បច្ចុប្បន្ន​​នេះ​ ​ទេព​ សម្ផស្ស តាំ​ង​​ចិត្ដ​ពុះ​​ពារ​​ជម្នះ​​គ្រប់​​ឧបសគ្គ​​ ដើម្បី​​ជោគជ័​យ​​ទៅ​ថ្ងៃ​​មុខ​​ ។​ ក្ដី​​ស្រមៃ​​មួយ​​របស់​​នាង​​គឺ​ប្រសិន​​ជា​​មាន​លទ្ធភា​ព​នាង​​នឹង​​ផលិត​​រឿង​​ភាគ​​ មួយ​​ដោយ​​និទាន​​ពី​ជីវិត​​ខ្លួន​​ឯង​​ ៕​​ ស.រ/Cambodia News

Cam4Cam3Cam5

Related Articles

Back to top button
Close
Close