ប៉ូលិសអូស្ត្រាលី​​​រឹបអូស​​​បានគ្រឿងញៀន​​​ចំនួន២០០គីឡូក្រាម​​​នាំចូលពីឥណ្ឌា

មន្ត្រី​ជីវសុវត្ថិភាព​​​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​មែលប៊ិន បាន​រក​ឃើញ​​គ្រឿង​ញៀន​លាក់​ទុក​ក្នុង​នាវា​ដឹក​អង្ករ​មកពីឥណ្ឌា។

នេះ ​គឺ​ជា​យុទ្ធនាការ​​រឹប​អូស​គ្រឿង​ញៀនទម្ងន់​សរុប​​ ២០០គីឡូក្រាមដែល​បរិមាណ​​​​ដ៏​ធំ​បំផុត​ទី៣ ដែល​សមត្ថកិច្ច​ចាប់​នៅ​ក្នុង​​​​​ប្រទេស​អូស្ត្រាលី។ សារធាតុគ្រឿង​ញៀន​នេះ ​​អាចត្រូវ​​យក​ទៅ​បង្កើត​បាន​ជា​​ថ្នាំ​ញៀន​ប្រភេទ​ទឹកកក។​

​​​​ ប៉ូលិស​កំពុ​ង​បើក​យុទ្ធនាការ​ ដោយ​មាន​ដីកា​ឆែកឆេររឹបអូសលុយ​សុទ្ធ​ នៅ​ក្នុង​ទីកន្លែង​​មួយ​ចំនួន​នៅ​ក្រុង​​មែល​ប៊ិន និង​ស៊ីដនីយ៍។ ​បុរស​អូស្ត្រាលី​ម្នាក់ និង​​ជនជាតិ​កាណាដា ២នាក់ កំពុង​រង​ការ​ចោទ​​ប្រកាន់​ពី​បទ​ចែកចាយគ្រឿង​ញៀន។

ប៉ូលិស​ប្រទេស​ អូស្ត្រាលី លោក ​Ian McCartney  និយាយ​ថា​អាជ្ញាធរ​ឥណ្ឌា​​​ក៏​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​ពួកគេ​គិត​ថា ​បាន​បញ្ជូន​ថ្នាំ​ញៀន​ទាំង​នោះ​មក​ប្រទេស​អូស្ត្រាលី៕ (Radio Australia)

Related Articles

Back to top button
Close
Close