លោក​នាយក​រដ្ឋ​មន្ត្រី​ បញ្ជា​ឲ្យ​បញ្ឈប់​វប្បធម៌​ក្រសួង​គ្រួសារ​និយម​

ភ្នំ​ពេញ​៖ នៅ​​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា នេះ ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​អាណត្តិ​ទី៥ លើក​ដំបូង លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ខ្លាំងៗ​ ថល់​​ប្រពន្ធ​មន្ត្រី​ធំ រដ្ឋ​មន្ត្រី និង​មន្ត្រី តាម​ស្ថាប័ន ក្រសួង​នានា ដោយ សូម​ឲ្យ​លុប​បំបាត់​ចោល​នូវ​ការ​គ្រប់​គ្រង​ក្រសួង​ស្ថាប័ន ជា​លក្ខណៈ​គ្រួសារ ជា​ពិសេស បញ្ឈប់​វប្បធម៌ «ប្តី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ​៤ កូន​ស័ក្តិ​៥»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអាណត្តិទី៥ លើកដំបូង នាព្រឹកថ្ងៃទី២៥ កញ្ញា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអាណត្តិទី៥ លើកដំបូង នាព្រឹកថ្ងៃទី២៥ កញ្ញា។

លោក​ ហ៊ុន សែនបាន​បន្តថា «ប្រសិន​បើ បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន លោក​នឹង​ធ្វើ​ការ​កំណែ​ទម្រង់​មន្ត្រី​ទាំង​នោះ ដោយ ការ​ដក​ហូត​តំណែង ចាប់​ខ្លួន​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ពីព្រោះ​ឥឡូវ​យើង​មាន អង្គភាព​ប្រឆាំង​ពុក​រលួយ​​ គឺ​លោក​​​មិន​ទុក​នាំ​​ឲ្យគ្រោះ​ថ្នាក់ ដល់​រាជ​រដ្ឋាភិបាល​របស់​លោក​ទាំង​មូល​ទេ។

ការ​ព្រមាន​ឲ្យ​បញ្ឈប់​វប្បធម៌​ក្រសួង​គ្រួសារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មិន​បាន​បញ្ជាក់​ប្រាប់​ថា ក្រសួង​ណា​ខ្លះ​ទេ ដែល​មាន​ខ្សែ​ស្រឡាយ ប្រពន្ធ កូន នោះ ដោយ​លោក​គ្រាន់​តែ​ក្រើន​រម្លឹក​ថា អស់​លោក​រដ្ឋ​មន្ត្រី​ទាំង​នោះ​បាន​ដឹង​ខ្លួន​ឯង​ហើយ។

​លោក​ ហ៊ុន សែន ក៏​​បាន​សង្កត់​ធ្ងន់​ថា «​​សូម​​​ឲ្យ អស់​លោក​ជំទាវទាំង​អស់ បញ្ឈប់ ជា​ពិសេស កូន​លោក​ធំៗ កុំ​ប្រើ​អំណាច​របស់​ឪពុក​ខ្លួន ដើរ​បំពាន​ច្បាប់ ប្រយ័ត្ន​ឪពុក ធ្លាក់​បុណ្យ​ស័ក្តិ ធា្លក់​តំណែង​ដោយ​សារ​ខ្លួន»។ ជាមួយ​គ្នា​នោះ​​លោក​​​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ប៉ូលីស ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ទាំង​អស់​គ្នា មិន​ថា​កូន​លោក​ធំ​ណា​ទេ ឲ្យ​តែ​ធ្វើ​ខុស​ត្រូវ​ចាប់​ទាំង​អស់៕ Cambodia News

Related Articles

Back to top button
Close
Close