ស្ថានភាពតាមដងផ្លូវក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់នៅព្រឹកនេះ
ភ្នំពេញ៖ នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃរំលឹកខួបឆ្នាំទី២០ នៃការប្រកាសឲ្យប្រើបា្រស់រដ្ឋធម្មនុញ្ញ ( ២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៣) គឺមានសភាពស្ងប់ស្ងាត់ ដោយសារមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត ឈប់សម្រាក ។
រីឯផ្លូវនៅជុវិញព្រះបរមរាជវំាង និង មន្ទីររដ្ឋសភាជាតិបន្តបិទ ខណៈដែលរដ្ឋសភាកំពុងបើកកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសតំាងក្បាលម៉ាស៊ីន ដឹកនំារដ្ឋសភា និងរាជរដ្ឋាភិបាល ។ ចំណែកនៅតាមវត្តនានាក៏មានសភាពស្ងប់ស្ងាត់នៅក្នុងថ្ងៃកាន់បិណ្ឌទី៥នេះ ។
ភាពស្ងប់ស្ងាត់នេះ អាចដោយសារថា ប្រជាពលរដ្ឋមួយចំនួនបានចេញទៅដាក់បិណ្ឌនៅតាមខេត្ត ឬ ក៏មន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិតមួយចំនួន បាននំាក្រុមគ្រួសារចេញទៅក្រៅក្រុងដើម្បីចូលរួមកម្សាន្តក្នុងថ្ងៃប្រកាស ឲ្យប្រើបា្រស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ ។ ម្យ៉ាងទៀត ភាពមិនច្បាស់លាស់ផ្នែកនយោបាយ ក៏អាចជាហេតុផលមួយដែរ ៕ នាង/ Cambodia News