ការ​វាយ​ប្រហារ​ភេរវកម្ម​ធ្វើ​ឲ្យ​មនុស្ស​៧៨នាក់​ស្លាប់​នៅ​ប៉ាគីស្ថាន

ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ដែល​មាន​ ទំនាក់​ទំនង ​ជា​មួយ​នឹង​ពួក​តាលីបង់​នៅ​ ប៉ាគីស្ថាន​បាន​ចេញ​មុខ​អះ​អាង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ មួយ​ទៅ​លើ​វិហារ​គ្រិស្ដ​សាសនា​មួយ​នៅ​ខេត្ដ​ Peshawar ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​៧៨នាក់​ស្លាប់។

អ្នក ​នាំ​ពាក្យ​​សម្រាប់​ក្រុម​ Jundullah នេះ​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​សង​សឹក​ទៅ​នឹង​ការ​វាយ​ ប្រហារ​តាម​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​ដែល​បាន​ធ្វើ​ឡើង​ដោយ​អាម៉េរិក។

មាន ​របាយការណ៍​ថា អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើក​ឡើង​ថា ក្រុម Jundullah នេះ​នឹង​បន្ដ​ការ​វាយ​ប្រហារ​ថែម​ទៀត​លើ​បណ្ដា​ជន​ដែល​មិន​កាន់​សាសនា​ អ៊ិស្លាម​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដរាប​ណា​សហរដ្ឋ​អាម៉េរិក​នៅ​តែ​បន្ដ​វាយ​ប្រហារ​លើ​តំបន់​កុល​សម្ព័ន្ធ​នានា ​នៅ​ក្នុង​ប្រទេស​នេះ។

ថ្មីៗ​នេះ​ ក្រុម Jundullah បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់ Shias នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន និង​ការិយាល័យ​មួយ​របស់​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​ប៉ាគីស្ថាន​នៅ​ប៉ែក​ ខាង​ត្បូង​ប្រទេស៕ (Radio Australia)

Related Articles

Back to top button
Close
Close