ផ្លូវ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ​ត្រូវ​កក​ស្ទះ​យ៉ាង​ខ្លាំង​នៅថ្ងៃ​បើក​សម័យ​ប្រជុំស​ភា​អាណត្តិ​ថ្មី​ដំបូង ​

ភ្នំ​ពេញ​៖ ផ្លូវ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវ​កក​ស្ទះ​យ៉ាង​ខ្លាំង ដោយ​កង​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​រនាំង​ដែក បន្លា​លួស​បិទ​ផ្លូវ​មួយ​ចំនួន នៅ​ចំ​ថ្ងៃ​បើក​សម័យ​ប្រជុំ​រដ្ឋសភា​ដំបូង ដែល​មាន​តែ​តំណាងរាស្ត្រ​ជាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តា​អង្គទូត​មួយ​ចំនួន​ចូល​រួម ក្រោម​អធិបតី​ភាព ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

Cam9ការ​បិទ​ផ្លូវ​នេះ ត្រូវ​បាន​មន្ត្រី​កង​កម្លាំង​សមត្ថកិច្ច​អះអាង​ថា ដើម្បី​រឹតបន្តឹង​សន្តិសុខ សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​។

ផ្លូវ​នៅ​ម្តុំ​វិមាន​ឯករាជ្យ រដ្ឋសភា វត្ត​ភ្នំ និង​ជា​ពិសេស​មហា​វិថី ព្រះ​នរោត្តម និង​សុធារស ត្រូវ​បាន​សមត្ថកិច្ច​ដាក់​រនាំង​បន្លា​លួស បិទ​ផ្លូវ​គ្រប់​ច្រក​ល្ហក ដែល​បណ្តា​ឲ្យ​បុគ្គលិក​ក្រុម​ហ៊ុន និង​អ្នក​រក​ស៊ី​នៅ​ម្តុំ​នោះ​មិន​អាច​ចូល​ទៅ​ធ្វើការ និង​រក​ស៊ី​បាន។

សូម្បី​តែ​វត្ត​អារ៉ាម​នៅ​ម្តុំ​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​រនាំង​បន្លា​លួស​មុខ​វត្ត​ដែរ ខណៈ​ពេល​វត្ត​អារ៉ាម​នៅ​ពេល​នេះ កំពុង​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ ដែល​ជា​បុណ្យ​ប្រពៃណី​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា។

អ្នក​លក់​នៅ​ផ្សារ​កាប់​គោ​មួយ​ចំនួន​តូច ​ដូច​ជា ត្រី សាច់ បន្លែរ ត្រូវ​បង្ខំ​ចិត្ត​យក​ឥវ៉ាន់​របស់​ខ្លួន​មក​លក់​នៅ​ក្រៅ​ផ្សារ ដោយសារ​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ទាំង​អ្នក​លក់ និង​អ្នក​ទិញ​ចេញ​ចូល​ឡើយ។ ផ្លូវ​តូច​ៗ​ផ្សេង​ទៀត ត្រូវ​រង​ការ​កក​ស្ទះ​ទាំង​អស់៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close