ឈួនសុវណ្ណឆៃ បន្ថែមអាជីបសម្តែងជាតួកាចឆ្នាស
ភ្នំពេញ៖ អ្នកនាងឈួនសុវណ្ណឆៃតារាចម្រៀងសំឡេងក្រអួនក្រអៅស្ងាត់ៗបានហក់មកឈោងចាប់តួនាទីជាតារាភាពយន្តជាលើកដំបូងមិនធ្លាប់មាន យោងតាមប្រភពដែលកៀកកិតនិងសុវណ្ណឆៃបានបង្ហើបថានាងសម្តែងជាតួអង្គម្តាយដែលមានចរិកកាយឆ្នាសបំផុតដោយខ្សែរឿងបែបបុរាណនោះត្រៀមដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សនបាយ័ន ។
នេះជាលើកទី១ហើយដែលតាំងពីប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំមកហើយអ្នកនាងឈួនសុវណ្ណឆៃទើបតែមានឱកាសវិវត្តន៍ខ្លួនក្លាយជាតារាភាពយន្ត។ តាមការឲ្យដឹងពីមិត្តជិតដិតរបស់អ្នកនាងឈួន សុវណ្ណឆៃបានប្រាប់ឲ្យដឹងថាអ្នកនាងសុវណ្ណឆៃមានចំណូលចិត្តនិងការសម្តែងជាតារាភាពយន្តនេះយូរមកហើយតែនៅមិនទាន់មានឱកាសហុចឲ្យនិងជាញឹកញយតែងតែប្រាប់មិត្តភក្តិថាបើគេហៅថតកុនមែននោះច្បាស់ជាប្រឹងសម្តែងព្រោះសមនិងចំណូលចិត្តដែលស្រលាញ់។
ក្នុងជំនួបកាលពីពេលថ្មីៗនេះថៅកែជ្រូកដ៍ស្រស់ប្រិយប្រិយរូបនេះបានបញ្ជាក់ឲ្យដឹងថារឿងដែលនាងលេងនោះជាប្រភេទរឿងបុរាណមួយមានជាច្រើនភាគនិងតួអង្អសម្តែងល្បីៗចូលរួម។រឿងដែលនាងមានឱកាសបានចូលរួមសម្តែងហើយជាតួអង្គបញ្ចេញឬកកាយឆ្នាសនេះបានដំណើរការថតចូលដល់ប្រមាណ៣០%មកហើយនិងគ្រោងចាក់បញ្ចាំងបណ្តើរៗនៅប៉ុស្តី៍បាយ័នបើមិនចុងខែនេះឬដើមខែក្រោយនេះហើយ។
តារាចម្រៀងដែលមានក្តីសុខក្នុងជីវិតគ្រួសារក្រោយបានស្វាមីជាអ្នកធ្វើការនៅស្ថានទូតបារាំងរូបនេះថ្លែងទៀតថាការពិតបើពិនិត្យមើលលើមុខមាត់របស់នាងគឺគេត្រូវដាក់សម្តែងជាតួអង្គស្លូតតែនាងមិនចេះសម្តែងទេបានតែចរិកកាចឆ្នាសដូចជាមានអារម្មណ៍ត្រូវជាងព្រោះនាងមិនពូកែធ្វើឬករុំទំមួយៗដូចជាតួឯកស្រីឡើយចូលចិត្តផាំងទៅផាំងមកទើបចេះតែទទួលថតតែម្តង។ម្យ៉ាងទៀតមកពីគិតថារឿងថ្មីនោះមានការស្លៀកពាក់តែងកាយស្អាតរហូតទើបជម្រុយឲ្យចង់ថតនិងចង់ដឹងថាការសម្តែងមានផលលំបាកអីខ្លះហើយកន្លងមកអ្នកសម្តែងខ្លះគាត់ពូកែហើយអត់ធ្មត់ណាស់ទើបនាងនិងប្រឹងយកឲ្យអស់លទ្ឋភាពសម្រាប់សម្រេចលទ្ឋផលមួយនេះឲ្យបាន៕ ស.រ/Cambodia News