ស្រ្តី​ពោះ​ធំ​គ្រប់​ខែ​ម្នាក់​ ត្រូវ​ប្តី​ចាក់​សាំង​ដុត​ទាំង​រស់ ​

ភ្នំពេញ: ​ប្តី​កំណាច​ឃោរឃៅ​ម្នាក់ បាន​ខឹង​នឹង​ប្រពន្ធ​ទៅ​មើល​ទូរទស្សន៍ នៅផ្ទះ​ម្តាយក្មេក ត្រលប់​មកវិញ ក៏មាន​ការឈ្លោះប្រកែក​គ្នា ពេលនោះ​ប្តី​ទុរយស​បាន​យក​សាំង​ប្រហែល ៥ លី​ត​ទុក​នៅក្រៅ​ផ្ទះ មក​ស្រោច​លើ​ប្រពន្ធ​ហើយ​បាន​ដុត​ទាំង​រស់​តែម្តង​។

Cam1អំពើ​ព្រៃផ្សៃ​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ហើយ​ពេលនេះ​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​

ប្រភព​ព័ត៌មាន​ពី​ ស្ត្រី​ឈ្មោះ ពេជ្រ សិទ្ធ ត្រូវជា​បង​បង្កើត​របស់​ជនរងគ្រោះ​បាន​​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ពេជ្រ សុខ អាយុ​២៥ ឆ្នាំ ( ពោះធំ​គ្រប់​ខែ ) ចំណែក​ប្តី​ឃោរឃៅ​ឈ្នោះ ម៉ុ​ន ភារ​ម្យ អាយុ​២៧ ឆ្នាំ មុខរបរ​ជា​កម្មករ​សេរី ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ស្ត្រី​ជា​បង​នារី​ រងគ្រោះ បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ប្រទូស្ត​រាយ​គ្នា​នេះ ដោយ​សារតែ​ប្តី​ដ៏​ឃោរឃៅ​នេះ បង្កជម្លោះ​ជាមួយ​ប្រពន្ធ​នៅពេលដែល​នាង​ត្រលប់​មកពី​មើល​ទូរទស្សន៍​វិញ ខណៈ​នោះគេ​ក៏បាន​យក​សាំង​មួយ​កូន​ប៊ីដុង​មកចាក់​ស្រោច​លើ​ខ្លួន​ជន​រង​គ្រោះ​ ហើយ​យក​ដែកកេះ​ដុត​​​បណ្តាល​ឲ្យ​ឆេះ​ពេញ​ ខ្លួន​តែម្តង។

គេ​នៅ​មិនទាន់​បានដឹង​ទេ​ថា វាសនា​ជនរងគ្រោះ​យ៉ាងណា​នោះទេ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ រហូតមកដល់​ពេលនេះ មាន​សប្បុរសជន​ជាច្រើន​លោក​បាន​មកជួយ​បរិច្ចាក​ក្នុងនាម​មនុស្ស​ធម៌​៕ ​Cambodia News

Related Articles

Back to top button
Close
Close