គ្រួសារកាន់ទិដ្ឋាការលេខ ៤៥៧ នៅអូស្ត្រាលីនឹងត្រូវបង់ប្រាក់ក្នុងការឲ្យកូនចូលរៀនសាលារដ្ឋ
រដ្ឋាភិបាលអូស្ត្រាលីខាងលិចបាន ពន្យារពេល មួយឆ្នាំនៃផែនការដែលតម្រូវឲ្យគ្រួសារដែលកាន់ទិដ្ឋាការលេខ ៤៥៧ នៅក្នុងប្រទេសអូស្ត្រាលីបង់ប្រាក់ក្នុងការឲ្យកូនរបស់ពួកគេចូល រៀននៅសាលារដ្ឋ។
ជំហាន ដំបូង ផែននេះបានបង្ហាញនៅក្នុងថវិការដ្ឋអូស្ត្រាលីខាងលិច ដោយតម្រូវឲ្យអ្នកកាន់ទិដ្ឋាការលេខ ៤៥៧ បង់ប្រាក់ ៤ពាន់ដុល្លាក្នុងមួយឆ្នាំសម្រាប់ការបញ្ជូនកូនម្នាក់ទៅរៀននៅ សាលារដ្ឋចាប់ពីឆ្នាំ២០១៤ទៅ។
ទោះបីជាយ៉ាងនេះក្ដី លោក Colin Barnett អភិបាលរដ្ឋអូស្ត្រាលីខាងលិចមានប្រសាសន៍ថា ឥឡូវនេះ វិធានការនេះនឹងចូលជាធរមាននៅឆ្នាំ២០១៥វិញ ដោយទុកពេលវេលាឲ្យក្រុមគ្រួសារទាំងនោះបានរៀបចំខ្លួនជាមុនសិន។
ការ ផ្លាស់ប្ដូរមួយទៀតក្នុងផែនការនោះគឺ ការបង់ប្រាក់ចំនួន ៤ពាន់ដុល្លារនឹងអនុវត្តចំពោះការចុះឈ្មោះចូលរៀនកូនទី១នៅក្នុង សាលារដ្ឋ ហើយការចុះឈ្មោះចូលរៀននៃកូនបន្ទាប់ទៀតគឺម្នាក់នឹងបង់ប្រាក់ ចំនួន ២ពាន់ដុល្លារ។
ទិដ្ឋាការលេខ៤៥៧ គឺជាប្រភេទទិដ្ឋាការដែលអនុញ្ញាតឲ្យជនបរទេសមកធ្វើការនៅប្រទេស អូស្រ្តាលីដោយមានធានាពីនិយោជក៕ (Radio Australia)