លទ្ធ​ផល​កិច្ច​ប្រជុំ ​គណ​បក្ស​ ប្រ​ជាជន​​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​ថ្ងៃ​នេះ​

ភ្នំ​ពេញ​៖ កិច្ចប្រជុំ​រវាង​​មេដឹកនាំ​​​ជាន់ខ្ពស់​​​នៃ​​គណបក្ស​​ប្រជាជន​​​កម្ពុជា​​ ដឹកនាំ​​​ដោយ​​​លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន ជាមួយ​​​ប្រមុខ​​​ដឹក​នាំ​​​​ជាន់​ខ្ពស់​​​នៃ​​​គណបក្ស​​​សង្គ្រោះ​ជាតិ​លោកសម រង្ស៊ី បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​នេះ។

លទ្ធផលនៃកិច្ចប្រជុំ:

​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មេដឹកនាំ គណបក្ស ប្រជាជនកម្ពុជា  និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្នុងកិច្ចប្រជុំ នាថ្ងៃនេះ។
​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មេដឹកនាំ គណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្នុងកិច្ចប្រជុំ នាថ្ងៃនេះ។

– បញ្ហា​ខ្វែងគំនិត​រឿង​បង្កើត​គណៈកម្មា​ស៊ើបអង្កេតភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត នឹង​ពិភាក្សា​គ្នា​ជា​បន្តទៀត

– ការចូលរួម​ប្រជុំ​សភា​របស់​គណបក្ស​សង្រ្គោះជាតិ​នឹង​បន្ត​ពិចារណា ព្រោះ​គណបក្ស​សង្រ្គោះជាតិ នៅមាន​​រយៈពេល​៥​ថ្ងៃ​ទៀត តែ​កិច្ចពិភាក្សា នឹង​ធ្វើឡើង​មុន​កិច្ចប្រជុំ​សភា​លើកដំបូង​ នៅថ្ងៃ២៣ ខែកញ្ញា​ មកដល់។

– គណបក្ស​​សង្រ្គោះ​បញ្ចប់​បាតុកម្ម​នៅថ្ងៃនេះ

– គណបក្ស​​​ទាំងពីរ​​​ឯកភាព​​ធ្វើ​កំណែ​ទម្រង់​​ស្ថាប័ន្ត​ជាតិ​​​មួយ​ចំនួន​​ទៀត​​បន្ទាប់​​ពី​ ​គ.ជ.ប

ក្រោយកិច្ច​ប្រជុំ​លោកប្រាក់ សុខុន បានថ្លែងថា កិច្ចប្រជុំនៅ​ថ្ងៃនេះ​មានភាពវិជ្ជមាន​ច្រើន ទោះជានៅ​មាន​បញ្ហាខ្លះ នៅមិនទាន់​ដោះស្រាយ តែគណបក្សទាំងពីរប្តេជ្ញា នឹងដោះស្រាយ​ជាមួយគ្នា។

សូមបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​​នេះ មាន​សមាសភាព​៧​នាក់​​មកពី​គណបក្ស​នី​មួយ​។ គណបក្ស​​ប្រជាជន​កម្ពុជា​​ដឹកនាំ​​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ សហការី​៦​រូប​ទៀត​គឺ លោក​ស ខេង លោក​សាយ ឈុំ លោក​ឈាង វុន លោក ប្រាក់ សុខុន លោក​សក់ សេដ្ឋា និង​លោក​សោម សឿន​។

គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​គ្នា​ចំនួន​៧​នាក់​ដែរ​គឺ លោក​សម រង្ស៊ី លោក​កឹម សុខា លោក​ប៉ុល ហំ​ម លោក​សុន ឆ័យ លោក​យឹម សុវណ្ណ លោក​អេង ឆៃអ៊ាង និង​ លោក​គួ​យ ប៊ុន​រឿន​៕Cambodia News

Related Articles

Back to top button
Close
Close