កិច្ច​ប្រជុំ ​កំពូល ​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំ​ពេញ​៖ ដូចតាមការគ្រោងទុក​ កិច្ចប្រជុំ​កំ​ពូ​លរវាង គណបក្ស​ប្រជា​ជន​កម្ពុជា​​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ បានចាប់ផ្តើម​ កាល​ពី​ព្រឹក​ថ្ងៃទី១៦ ​កញ្ញា ​២០១៣នេះ ​នៅមន្ទីររដ្ឋសភាជាតិ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​រវាង​គណបក្សនយោបាយ​ទាំងពីរ​។

សម្តេចហ៊ុនសែន និងលោក សម រង្ស៊ី បានចាប់ដៃគ្នាស្វាគមន៍ មុនពេលចាប់ផ្តើមកិច្ចប្រជុំចាប់ផ្តើម ។
សម្តេចហ៊ុនសែន និងលោក សម រង្ស៊ី បានចាប់ដៃគ្នាស្វាគមន៍ មុនពេលចាប់ផ្តើមកិច្ចប្រជុំចាប់ផ្តើម

សម្តេច​ ហ៊ុន សែន ដឹកនាំ​ក្រុម​ចរចា​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សម រង្ស៊ី ដឹកនាំ​ខាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​។​ សមាសភាពនៃក្រុមចរចា មានចំនួន ៧ រូបម្ខាង។

ខាងគណបក្សប្រជាជនកម្ពុជា រួមមាន៖ សម្តេច ហ៊ុន សែន,លោក ស ខេង, លោកសាយ ឈុំ អង្គុយខាងមុខ និងឥស្សរជន ៤ រូបទៀត អង្គុយពីក្រោយ រួមមាន៖ លោក ឈាង វុន, លោក ប្រាក់ សុខុន, លោកសក់ សេដ្ឋា និងលោក សោម សឿន។

ចំណែកខាងគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី ,លោក កឹម សុខា និងលោក ប៉ុល ហំម អង្គុយខាងមុខ រីឯ​ឥស្សរជន ៤ រូបទៀត អង្គុយខាងក្រោយ រួមមាន លោក សុន ឆ័យ, លោកយឹម សុវណ្ណ, លោកអេង ឆៃអ៊ាង និងលោកគួយ ប៊ុនរឿន។

ជំនួប​កំពូល​នេះ ​គឺ​ដើម្បី​រិះរក​ដំណោះស្រាយ​រួមមួយ ដើម្បី​ឲ្យ​សម័យប្រជុំ​លើកដំបូង ​នៃ​រដ្ឋសភា​ អាច​បើក​ដំណើរការបាន​ នៅ​ថ្ងៃទី​២៣ ខែកញ្ញា តាម​ការអញ្ជើញ​របស់​ព្រះ​មហា​ក្សត្រ​។​

​មុនពេល​កិច្ចប្រជុំ លោក សម រង្ស៊ី បាន​និយាយថា ការប៉ះទង្គិច​គ្នា​រវាង​បាតុករ​ និង​សមត្ថ​កិច្ច​ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដែលនាំឲ្យមានបាតុករម្នាក់ ស្លាប់ និង​របួស​ជា​ច្រើន​នាក់នោះ ក៏​អាច​នឹង​លើក​យកមក​ពិភាក្សា​នៅពេលនេះ​ផងដែរ​៕ Cambodia News

Related Articles

Back to top button
Close
Close