សម្តេច​សង្ឃ​កាតូលិក​ Pope Francis ​មាន​ផែនការ​ក្នុង​ការ​បើកបរ​រថយន្ត​ចាស់​ដែល​ប្រើ​រួច​ដោយ​ខ្លួន​ព្រះ​អង្គ​​ជុំវិញ​ទីក្រុង

សម្តេច​សង្ឃ​កាតូលិក​ Pope Francis ​មិន​បាន​ធ្វើ​តាម​បវេណី​របស់​បុរីវ៉ាទីកង់​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​សម្តេច​មាន​ផែនការ​ក្នុង​ការ​បើកបរ​រថយន្ត​ចាស់​ដែល​ប្រើ​រួច​ដោយ​ខ្លួន ​ព្រះ​អង្គ​ជុំវិញ​ទីក្រុង​ដ៏​តូច​មួយ​នេះ។

អាចារ្យ ​ចំណាស់​មួយ​រូប​មក​ពី​ភាគ​ជើង​ប្រទេសអ៊ីតាលី​បាន​ជូន​ រថយន្ត​ម៉ាក​ Renault​ ផលិត​នៅ​ឆ្នាំ​១៩៨៤ ​ដែល​បាន​ប្រើ​អស់​ ៣​សែន​គីឡូម៉ែត្រ​មក​ហើយ​នោះ​ទៅ​ឲ្យ​សម្តេច​ប៉ាប​កាតូលិកអង្គនេះ​។​

ហេតុការណ៍ ​​នេះ​​កើត​ឡើង​គឺ​ក្រោយ​ពេល​ដែល​សម្តេច​សង្ឃ​កាតូលិក​បាន​អំពាវនាវ​កាល​ពី​ ប៉ុន្មាន​ខែ​មុន​នេះ​ទៅ​កាន់​បព្វជិត​សាសនា​ឲ្យ​ផ្ដល់​ថវិកា​ទៅ​ដល់​ ជនក្រីក្រ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​រថយន្ត​ថ្លៃៗ​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close